ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​លោក​នឹង​មិន​ផ្លាស់​ប្ដូរ​ជំហរ​​ឡើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ ត្រាំ​ កាលពី​ថ្ងៃ​ទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០២០ បាន​ធ្វើ​បទ​សម្ភាសន៍​​មួយ​ជាមួយ​ទូរទស្សន៍ ​FOX NEWS​…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ ត្រាំ​ កាលពី​ថ្ងៃ​ទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០២០ បាន​ធ្វើ​បទ​សម្ភាសន៍​​មួយ​ជាមួយ​ទូរទស្សន៍ ​FOX NEWS​ ដែល​ជា​បទ​សម្ភាសន៍​លើក​ដំបូង​របស់​លោក ចាប់តាំងពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ពី​ដើមខែ​វិច្ឆិកា​មក​។

ក្នុង​បទ​សម្ភាសន៍​នោះ​លោក​ត្រាំ​អះអាង​ថា លោក​នឹង​មិន​ផ្លាស់​ប្ដូរ​ជំហរ​លោក​ឡើយ​លើ​ការ​ចោទ​ប្រកាន់​របស់​លោក ដែល​គ្មាន​ភស្ដុ​តាង​ពី​ការ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត ដែល​លទ្ធផល​លោក​បាន​ចាញ់​​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​ចូ​បៃ​ដិ​ន​។

លោក​អះអាង​ថា ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​ជំហរ​ឡើយ​។ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ជំហរ​ក្នុង​រយៈពេល​៦​ខែ ។ ការ​បោះ​ឆ្នោត​នោះ​ជា​ការ​ក្លែងបន្លំ បើ​មិន​ដូច្នោះ​ទេ​យើង​គឺជា​អ្នក​ឈ្នះ​ដ៏​ទូលំ​ទូលាយ​។

លោក​ដូ​ណា​ល់ ​ត្រាំ ​បាន​លើក​ជា​ថ្មី​អស់​ពេល​ដល់​៤៥​នាទី ការ​ចោទប្រកាន់​របស់​លោក​ពី​ការ​ក្លែង​បន្លំ​ទ្រង់ទ្រាយ​ធំ ដែល​នាំ​ឲ្យ​លោក​មិន​ជាប់​ឆ្នោត​ជា​ថ្មី​។

ទោះបី​មានការ​ចោទប្រកាន់​ផ្ទួន​ៗ​របស់​​លោក​ត្រាំ បណ្ដា​មេធាវី​របស់​លោក ទទួល​រង​រួច​ហើយ​នូវ​បរាជ័យ​ខាង​ផ្លូវច្បាប់​ជាង​២០​លើក​​រួច​ហើយ​ក្នុង​ទូ​ទាំង​ប្រទេស ដោយ​បរាជ័យ​ខាង​ផ្លូវច្បាប់​ចុង​ក្រោយ គឹ​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ដែល​នៅ​រដ្ឋ​នោះ​តុលាការ​កំពូល​រដ្ឋ បាន​បដិសេធ​កាលពី​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ បណ្ដឹង​ថ្មី របស់​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោក ដែល​បែប​នោះ​នាំ​ឲ្យ​លទ្ធភាព​នៃ​ការ​ប្រែប្រួល​លទ្ធផល​បោះ​ឆ្នោត​ក្លាយ​ទៅ​ស្ទើរតែ​សូន្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ