ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់​ករណី​វិជ្ជមាន​កូ​វី​ដ​២​ករណី​បន្ថែម និង​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋមន្ត្រី​បិទ​ផ្នែក​ណាមួយ​នៃ​ក្រសួង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​បឋម គឺ​ការ​ធ្វើតេស្ត​កូ​វី​ដ​នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ បាន​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ទៅ​លើ​ស្ត្រី​២​នាក់ ជា​ភរិយា​របស់​មន្ត្រី​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​អនុប្រធាន​នាយកដ្ឋាន​ពន្ធនាគារ ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​បឋម គឺ​ការ​ធ្វើតេស្ត​កូ​វី​ដ​នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ បាន​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ទៅ​លើ​ស្ត្រី​២​នាក់ ជា​ភរិយា​របស់​មន្ត្រី​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​អនុប្រធាន​នាយកដ្ឋាន​ពន្ធនាគារ ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។ នេះ​បើ​យោង​តាម​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។

យ៉ាងណាមិញ តាម​រយៈ​សារ​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នា​រាត្រី​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ រក​ឃើញ​ការ​ឆ្លង​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ អគ្គនាយក អគ្គនាយកដ្ឋាន​នៃ​ពន្ធនាគារ ចំនួន ៨​នាក់ ហើយ​បើ​កូនស្រី​របស់​ប្រធាន​អគ្គនាយក អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​នៅ​សៀមរាប ឃើញ​វិជ្ជមាន ហើយ​ត្រូវ​បាន​បញ្ជាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នោះ​វា​នឹង​ឡើង​ទៅ​ដល់ ៩​នាក់​។

សម្តេច​បាន​បញ្ជាក់​ថា «​ករណី​នេះ គឺជា​ករណី​ធ្ងន់ធ្ងរ​មួយ ដែល​ចាប់ផ្តើម​ឆ្លង​ពី​សហគមន៍​តែ​ម្តង ដោយ​យើង​មិនដឹង​ថា​ប្រភព​នេះ​ចេញពី​ទីណា​ពិតប្រាកដ តើ​ឆ្លង​ចេញពី​សៀមរាប ឬ​ឆ្លង​ចេញពី​ទីក្រុង​ភ្នំពេញ មក​កាន់​សៀមរាប​។ ដោយ​មូលហេតុ​នេះ​ហើយ បានជា​យើង​ត្រូវធ្វើ​សកម្មភាព​បន្ទាន់ ជា​ពិសេស​នៅ​ក្រុងភ្នំពេញ ដែល​ថ្ងៃនេះ​ក្រសួងសុខាភិបាល​បាន​ខិតខំ​ធ្វើ​ទីតាំង​ជា​ច្រើន និង​បណ្តា​ខេត្ត ជា​ពិសេស​គឺ​ខេត្តសៀមរាប​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ទៀត​ថា «​ក្នុង​ស្ថានភាព​បន្ទាន់​នេះ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ទាំងឡាយ ឲ្យ​មក​ចូលរួម​យក​សំណាក​ដើម្បី​ធ្វើតេស្ត ហើយ​ដាក់ខ្លួន​នៅ​ក្នុង​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល​។ នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​យើង ដែល​មិន​ធ្លាប់​នៅ​ក្នុង​រយៈពេល ១១​ខែ ដែល​យើង​បាន​ឆ្លងកាត់​តាំងពី​ដើមឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​»​។ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «​ឥឡូវនេះ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង សុំ​ឲ្យ​គាត់​បិទ​ផ្នែក​ណាមួយ​របស់​ក្រសួងមហាផ្ទៃ ហើយ​អនុញ្ញាត​ឲ្យ​មន្ត្រី​បាន​ធ្វើការ​ពី​ផ្ទះ​មក​កាន់​ស្ថាប័ន​តែ​ម្តង​»​។

ក្នុង​នោះ​ផង​ដែរ សម្ដេច​ក៏​នឹង​ផ្តល់​ឲ្យ​រដ្ឋមន្ត្រី​មាន​សិទ្ធិ​បិទ​ផ្នែក​ណាមួយ ឬ​បិទ​ទាំងស្រុង​នូវ​ក្រសួង ហើយ​ដំណើរការ​ធ្វើការ​ពី​ផ្ទះ​។ ព្រោះ​ឥឡូវនេះ យើង​ឃើញ​ថា រដ្ឋមន្ត្រី​ដែល​មានការ​ពាក់ព័ន្ធ​មាន​សម្តេច ស ខេ​ង ត្រូវ​បាន​ធ្វើតេស្ត និង​ដាក់​ដាច់​ដោយឡែក ១៤​ថ្ងៃ រួម​ជាមួយ​ក្រុម​គ្រួសារ​អ្នក​នៅ​ជាមួយ​ជាង ៩០​នាក់​។ មាន​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ និង​មាន​រដ្ឋលេខាធិការ និង​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មានការ​ពាក់ព័ន្ធ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ