ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​បុរសម្នាក់ជិះម៉ូតូជួបគ្រោះ​អកុសល​តាម​ផ្លូវ​

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​កុងតឺន័រ​ បណ្តាល​ឲ្យ​ដួលហើយ​ត្រូវ​រថយន្ត​កិន​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​៧…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​កុងតឺន័រ​ បណ្តាល​ឲ្យ​ដួលហើយ​ត្រូវ​រថយន្ត​កិន​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​៧ សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

លោក ជឹ​ម សុ​ភ័ក្ត្រ អធិការរង​ទទួល​ផែន​វាស់វែង​ខណ្ឌ​បានអោយ​ដឹង​ថា រថយន្ត​កុង​តឺ​រ​ន័​រ​មួយគ្រឿង​ខាងលើ​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣A-៦៦២១ អ្នកបើកបរ​​មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ​ចំណែក​ម៉ូតូ​​មួយគ្រឿង​​ម៉ាកស្គូពី ព​ណ៍​ក្រហម​លា​យស ពាក់​ស្លាក​លេខ ​ភ្នំពេញ ​១CT-៧៣១២ បើកបរ​ដោយ​បុរស​ម្នាក់​​មិនស្គាល់អត្តសញ្ញាណ មាន​អាយុ​ខ្ទង់​៣៥​ឆ្នាំ ។​

តាម​សម្តី​បុរស​ឈ្មោះ ឆ​ន រ៉ា​វី អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ ភូមិ ចំការមន​ស្លែង ស្រុក អង្គ​ស្នូល ខេត្តកណ្ដាល បាន​ប្រាប់​ឱ្យ​ដឹងថា​ ​គាត់​មិនមែន​ជា​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​​ទេ គ្រាន់តែ​ជា​អ្នកមក​​តាមរថយន្ត ចំណែក​អ្នកបើកបរ​ពិតប្រាកដ​បាន​រត់គេច​ខ្លួន​បាត់​ហើយ ។

តាម​ប្រភពដដែលបានបន្តថា មុនពេល​​កើតហេតុ​ រថយន្តកុងតឺន័រ​បើកបរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ​ សង្ស័យ​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយ​រថយន្ត​កុងតឺន័រ ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ជាន់ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​កិន​បុរស​អ្នក​បើក​ម៉ូតូ​ បណ្តាល​ឱ្យ​បែកក្បាល​ទាំង​ពាក់មួក​សុវត្ថិភាព​ស្លា.ប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​ឈរជើង​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​គោលដៅ​គ្រោះថ្នាក់​ក៏​ចុះមក​ធ្វើការ​អន្តរាគមន៍​​ភ្លាម​ៗ​កន្លែង​កើតហេតុ ។

តាម​ប្រភពពី​នគរបាល​​​​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​ក្រុម​គ្រួសារ​សាច់ញាតិ​ ហើយ​សពត្រូវ​​បាន​រថយន្ត​ដឹក​យក​ទៅ​​តម្កល់ទុក​​នៅ​វត្ត​ទឹកថ្លា ចំណែក​រថយន្ត​និង​ម៉ូតូ​បាន​បាញ់​គំនូស​យក​មក​ដាក់​អែប​នៅ​ខាង​ ដោយសារ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​ពេក ​រង់​​ចាំ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​មក​វាស់វែង​រួច​យក​រក្សា​ទុក​ ដើម្បីធ្វើការ​ដោះស្រាយគ្នានៅពេលក្រោយទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)