ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ​ចំនួន​12​មាន​ខ្សាច់​និង​ទឹកថ្លា​ស្រស់​ប្រណីត​នៅ​អីុ​តា​លី​ប្រចាំឆ្នាំ​2015

8 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក មានការ​រៀប​ចំណាត់ថ្នាក់​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​អា​មេ​រិ​ក ប៉ុន្តែ​បច្ចុប្បន្ន​បាន​រៀប​ចំណាត់ថ្នាក់​ឆ្នេរសមុទ្រ​ដ៏​ស្អាត​នៅ​អីុ​តា​លី គឺជា​ដែនដី​ដ៏​ពេញ​និយម​របស់​គូស្នេហ៍

កាលពី​ពេល ថ្មី​ៗ​កន្លង​មក មានការ​រៀប​ចំណាត់ថ្នាក់​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​អា​មេ​រិ​ក ប៉ុន្តែ​បច្ចុប្បន្ន​បាន​រៀប​ចំណាត់ថ្នាក់​ឆ្នេរសមុទ្រ​ដ៏​ស្អាត​នៅ​អីុ​តា​លី គឺជា​ដែនដី​ដ៏​ពេញ​និយម​របស់​គូស្នេហ៍​ទេសចរណ៍​ទូទៅ​លើ​ពិភពលោក ។

១-​ឆ្នេរ Marasusa
ឆ្នេរសមុទ្រ Marasusa ស្ថិត​នៅ​ក្រុង Tropea ប្រទេស​អុ​ី​តា​លី បាន​ទទួល​ការ​កោតសរសើរ​ថា​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​ប្រណីត​ស្ថិត​នៅ​ស្រុក​កាឡា​ប្រៀ និង​មាន​រហស្សនាម​ថា «​ឆ្នេរ​របស់​ព្រះ​ជា​ម្ចាស់​» ព្រោះ​តំបន់ឆ្នេរ​មាន​ខ្សាច់​ពណ៌​ស​ម៉ដ្ឋ​យ៉ាង​វែង ប្រកបដោយ​សភាព​ស្ងប់ស្ងាត់ និង​ទឹកថ្លា ។

២-​ឆ្នេរ កាឡា ហ្គ្រា​ណា​រ៉ា
ឆ្នេរ​កាឡា ហ្គ្រា​ណា​រ៉ា ស្ថិត​នៅ​តំបន់​Isola di  Spargi  នៃ​ឧទ្យាន​ជាតិ​នៅ​ប្រជុំ​កោះ​ម៉ាត​ដា​ឡេ​ណា ដោយ​មនុស្ស​ជា​ច្រើន​រមែង​យល់​ច្រឡំ «​ឆ្នេរ​កាឡា ហ្គ្រា​ណា​រ៉ា​» (CALA GRANARA) ជា​ផ្នែក​មួយ​នៃ​សមុទ្រ​នៅ​តំបន់​ក្តៅ​នៃ​ឆ្នេរ​តា​ហ៊ី​តៀន ប៉ុន្តែ​ទីនោះ​ខុស​ប្លែក​ពី​ឆ្នេរ​ជា​ច្រើន​ទៀត​នៅ​អីុតា​លី ព្រោះ​វា​មិន​បាន​អម​ដោយ​ផ្ទាំង​ថ្ម ប៉ុន្តែ​គ្របដណ្តប់​ដោយ​សោភ័ណ​ភាព​និង​មាន​ទឹកថ្លា​ឆ្វង់ ។

៣-​ឆ្នេរ​កាឡា ពូ​ល​ស៊ី​ណូ
CALA  PULCINO ជា​ឆ្នេរ​ល្បី​ថា​ស្អាត​ដូច​រូបគំនូរ ស្ថិត​នៅ​ក្រុង​ឡាំ​ប៉េ​ឌូ​សា មាន​ទំហំ​ធំ​ស្ថិត​នៅ​លើ​ប្រជុំ​កោះ Italian Pelagie ។ នៅ​តំបន់ឆ្នេរ​អ្នកទេសចរ​មើលឃើញ​ភាព​ស្រស់បំព្រង​ដោយ​មាន​ខ្សាច់​ពណ៌​ស និង​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ដ៏​ធំ​ល្វឹងល្វើយ ។

៤-​ឆ្នេរ​កាឡា ហ្គោ​ឡូ​រីត​ហ្សេ
ឆ្នេរ​CALA  GOLORITZE ជា​ឆ្នេរ​មួយ​មានឈ្មោះ​ល្បី​នៅ​អីុ​តា​លី ស្ថិត​នៅ​ត្រង់​ជ្រលង​ភ្នំ​ភាគ​ខាងកើត​ឆៀង​ខាងជើង​លើ​កោះ​សា​ឌី​នៀ ។ ជា​ឆ្នេរ​មាន​ទំហំ​តូច ប៉ុន្តែ​ស្រស់​ស្អាត ព្រោះ​ទីកន្លែង​នោះ​មាន​ដុំ​ថ្មកំបោរ​យ៉ាង​ប្រណីត ខ្សាច់​ពណ៌​ស និង​មាន​ផ្ទៃសមុទ្រ​ខៀវស្រងាត់​រំលេច​ដោយ​ធាតុអាកាស​ពិសេស រួម​ទាំង​ជាប់​ចំណាត់ថ្នាក់​នៅ​យូ​ណេ​ស្កូ​ក្នុង​ឆ្នាំ​១៩៩៥​ផង​ដែរ ។

៥-​ឆ្នេរ «​ឆៀ​អៀ ឌី​លូ​ណា​»
ឆ្នេរ​«​ឆៀ​អៀ ឌី​លូ​ណា​» ជា​ឆ្នេរ​មួយ​ទាក់ទាញ​អ្នក​ទេចរ​នៅ​អីុ​តា​លី ដោយនៅ​បរិវេណ​ខាង​មុខ​ហាក់ដូចជា​ចង្អៀត ព្រោះ​មាន​រូប​ចំណិត​ព្រះ​ចន្ទ និង​មាន​ខ្យល់​ត្រជាក់ ។ វា​ជាទី​តាំង​នៃ​អគារ​ប៉ម​កើត​ពី​ថ្មភ្នំ​ភ្លើង​យ៉ាង​ខ្ពស់ មាន​កម្ពស់​ប្រហែល​៩៨​ម៉ែត្រ លាតសន្ធឹង​មាន​រាង​កោង​ទៅ​តាម​ឆ្នេរ​ចំណិត​ព្រះ​ចន្ទ​ស្ថិត​នៅ​ក្រុង​ប៉ុង​សា ។

៦-​ឆ្នេរ​រ​រី​វ៉ា ឌី​អ៊ុយ​ចេ​ន​តូ
ឆ្នេរសមុទ្រ RIVA DI UGENTO ជា​ឆ្នេរសមុទ្រ​មិនសូវ​ពេញ​និយម ប៉ុន្តែ​ជា​ឆ្នេរ​ដ៏​លេចធ្លោ​ពី​អ្នកទេសចរ ព្រោះ​មាន​ខ្សាច់​ស​ស្អាត និង​ទឹកថ្លា​ស្ថិត​នៅ​ក្រុង​ពូ​ល​លី​យ៉ា ។

៧-​ឆ្នេរ SPIAGGIA DELLE DUE SORELLE
ឆ្នេរ SPIAGGIA DELLE DUE SORELLE ស្ថិត​នៅ​តំបន់ឆ្នេរ​រី​វ៉ា​រ៉ា ឌី​ល​ហ្គោ​នេ​រ៉ូ មាន​លក្ខណៈ​ស្ងប់​ស្ថា​ត់ សម្បូរ​ដោយ​ដុំ​ក្រួស​ពណ៌​ស បង្ក​ឱ្យ​មាន​ភាព​លេចធ្លោ ។ លើស​ពី​នេះ​អ្នកទេសចរ​អាច​ទស្សនា​ផ្ទាំង​ថ្ម​ពណ៌​ស​ដ៏​ខ្ពស់​របស់​ភ្នំ Monte Conero  ។

៨-​ឆ្នេរ «​ម៉ុង​តេ រ៉ូ​ស​សូ អាល់​ម៉ា​រី​»
ឆ្នេរ​ម៉ុង​តេ រ៉ូ​ស​សូ អាល់​ម៉ា​រី ជា​ឆ្នេរ​ផ្នែក​មួយ​នៃ​ផ្ទាំង​ថ្ម ស៊ី​ង​កេ​ទែ​រ (Cinque Terre) ដោយនៅ​រដូវក្តៅ​ជា​ច្រើន​ខែ​កន្លង​មក សម្បូរ​ដោយ​អ្នកទេសចរ ។
តំបន់ឆ្នេរ​ម៉ុង​តេ រ៉ូ​ស​សូ អាល់​ម៉ា​រី គឺ​ទឹកសមុទ្រ​មាន​ចរន្តទឹក​ក្តៅ​ហូរ​ចូល​ជា​រៀង​រហូត  ធ្វើ​ឱ្យ​ទឹកសមុទ្រ​ក្តៅ ឧណ្ហ​ៗ ទឹក​រលក តូច​ៗ និង មាន​ផ្លូវ​ដើរ​នៅ​មាត់​ឆ្នេរសមុទ្រ រំលេច​ដោយ​ភាព​ស្រស់​ស្អាត​គួរ​គយគន់ ។

៩-​ឆ្នេរ​កាឡា​ឌី​វ៉ុល​ប៉េ
ឆ្នេរ​កាឡា​ឌី​វ៉ុល​ប៉េ (CALA DI VOLPE) ស្ថិត​នៅ​ប្រជុំ​កោះ​សា​ឌី​នៀ មានកេរ្តិ៍ឈ្មោះ​ល្បី ព្រោះ​មាន​ទឹកសមុទ្រ និង​សណ្ឋាគារ​ដ៏​ល្អ​ប្រណីត​ឈ្មោះ Cala di Volperesort  ស្ថិត​នៅ​ត្រដែតត្រដឹម​ពីក្រោយ​ឆ្នេរ ។

១០-​ឆ្នេរ SPIAGGIA DI SANSONE 
ឆ្នេរ SPIAGGIA DI SANSONE នៅ​កោះ​អេ​ល​បា ក្នុង​តំបន់​ថាស់​កា​នី ជា​ប្រភព​ប្រមូលផ្តុំ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ច្រើន ប៉ុន្តែ​នៅ​បរិវេណ​ឆ្នេរ​នោះ​ផ្តុំ​ដោយ​ខ្សាច់​ពណ៌​ស និង​ក្រួស​នៅ​លាយឡំ​គ្នា បើ​សម្លឹង​ពី​ទី​ឆ្ងាយ​នឹង​ឃើញ​ទឹកសមុទ្រ​ថ្លា​ដូច​កញ្ចក់ និង​រាក់ ហេតុ​ដូច្នេះ​ទើប​ក្លាយជា​ទីតាំង​ដ៏​ពេញ​និយម​របស់​អ្នកទេសចរ ។

១១-​ឆ្នេរ​ស្កា​ឡា ដេ ទ័​រ​ជី (Scala Dei Turchi)
ឆ្នេរ​ស្កា​ឡា ដេ ទ័​រ​ជី ជា​ឆ្នេរ​មួយ​នៅ​មុខ​ជញ្ជាំង​ថ្មកំបោរ​ពណ៌​ស គួរ​ឱ្យ​ទាក់ទាញ​ចិត្ត និង​លេចធ្លោ ។ ទីនោះ​មាន​ឆ្នេរ​ខ្សាច់​ពណ៌​ត្នោត គួប​ផ្សំ​នឹង​ទឹក​ពណ៌​ខៀវ ធ្វើ​ឱ្យ​អ្នក​ដែល​បានឃើញ​ភ្ញាក់ផ្អើល​ទៅ​លើ​ភាព​ស្រស់​ស្អាត ជា​លក្ខណៈ​ធម្មជាតិ​គួរ​គយគន់​នៅ​លើ​កោះ​ស៊ី​ស៊ី​លី ។

១២-​ឆ្នេរ​កាឡា ម៉ា​រី​នេ​ល​ឡា
ឆ្នេរ​កាឡា​ម៉ា​រី​នេ​ល​ឡា ស្ថិត​នៅ​លើ​កោះ​ស៊ី​ស៊ី​លី ចាត់​ទុក​ថា​ជា​ប្រភព​ប្រមូលផ្តុំ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​អីុតា​លី និង​ជា​កោះ​មួយ​មាន​ខ្សាច់​ពណ៌​ស ស្ថិត​នៅ​ចន្លោះ​ផ្ទាំង​ថ្ម​ជា​តំបន់​អភិរក្ស​ដ៏​ស្រស់​ស្អាត និង​ស្ងប់ស្ងាត់​នៅ​ក្នុង​ឈូង​សមុទ្រ​កា​ស្តេ​ឡា​មមែ​រ៍ ៕