ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​! ចេះ​តែ​បាត់​មាន់​ញាប់​​ម៉្លេះ លុះ​មាន់​​ផ្អើល​ស្រែក​រត់​ចេញពី​ទ្រុង ទើប​ដឹង​​​ការ​ពិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​២០​​គីឡូក្រាម ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន រួច​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ ដើម្បី​ទុក​ប្រគល់​ជូន​បន្ត​ទៅ​ខាង​អភិរក្ស​សត្វព្រៃ ដោយសារ​តែ​ពស់ថ្លាន់​មួយ​ក្បាល​បាន​វារ​ចូល​ក្នុង​ទ្រុងមាន់ រួច​ចាប់​មាន់​ស៊ី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រលប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​២០​​គីឡូក្រាម ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន រួច​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ ដើម្បី​ទុក​ប្រគល់​ជូន​បន្ត​ទៅ​ខាង​អភិរក្ស​សត្វព្រៃ ដោយសារ​តែ​ពស់ថ្លាន់​មួយ​ក្បាល​បាន​វារ​ចូល​ក្នុង​ទ្រុងមាន់ រួច​ចាប់​មាន់​ស៊ី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​បាន​ពស់ថ្លាន់​ខាងលើ​នេះ គឺ​នៅ​ក្នុងភូមិ​របស់​គាត់​​តែងតែ​បាត់​មាន់​ជា​ញឹកញយ ហើយ​តាម​ចាប់​មិន​ដែល​ទាន់​នោះ​ទេ លុះ​មក​ដល់​ព្រលប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ សត្វ​មាន់បាន​ចូល​ទ្រុង​រក​ទ្រនំ​ទៅ​ហើយ ក៏​ស្រាប់តែ​មាន់​ផ្អើល រួច​ស្រែក​រត់គេច​យ៉ាង​ប្រសាច​តែ​ម្តង ។ លុះ​ពេល​គាត់​ដើរទៅ​ពិនិត្យ​មើល​ជាក់ស្តែង ទើប​ដឹង​ថា មាន​សត្វ​ពស់​ថ្លាន់​មួយ​ក្បាល​លូន​វារ​ចូល​ក្នុង​ទ្រុង​ប៉ុនប៉ង​ចាប់​មាន់​ស៊ី ។ ដោយ​រកមុខ​ឃើញ​ដូច្នេះ​ហើយ ទើប​អ៊ីចឹង​តើ បាន​ចេះ​តែ​បាត់​មាន់​រហូត​តែ​ម្តង ។

ប្រជាពលរដ្ឋ​បន្ត​ថា ក្រោយមក​គាត់​ក៏​ចាប់​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នោះ​ច្រក​បាវ រួច​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ ដើម្បី​រង់ចាំ​ប្រគល់​បន្ត​ទៅ​ឲ្យ​ខាង​អភិរក្ស​សត្វព្រៃ​តែ​ម្តង​។

ពលរដ្ឋ​បន្ត​ទៀត​ង​ថា ថ្វី​ត្បិត​តែ​សត្វ​ពស់ថ្លាន់​នេះ បាន​លួច​ចាប់​មាន់​អ្នក​ភូមិ​ស៊ី​មែន ក៏​ប៉ុន្តែ​ដើម្បី​រួមចំណែក​អភិរក្ស​សត្វព្រៃ គឺ​មាន​តែ​ចាប់​យក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ ឬ​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​ចាប់​បាន​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ខាងលើ​នេះ ពលរដ្ឋ​ក៏​ច្រក​បាវ​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ និង​រាយការណ៍​បន្ត​ទៅ​ខាង​អភិរក្ស​សត្វព្រៃ មក​ទទួលយក​ទៅ​លែង ឬ​រក្សា​ទុក​ទីកន្លែង​ណា​មាន​សុវត្ថិភាព ចៀសវាង​ធ្លាក់​ទៅ​ដៃ​ជនខិលខូច​យក​ធ្វើ​អាជីវកម្ម​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ