ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​លទ្ធផលហើយ! ​ជំនួប Tyson និង Roy បញ្ចប់​នា​ប៉ុន្មាន​ម៉ោង​មុន​នេះ​ (វីដេអូ​)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​រវាង​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson នឹង អតីត​ម្ចាស់​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា Roy Jones…

សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​រវាង​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson នឹង អតីត​ម្ចាស់​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា Roy Jones Jr. ដែល​ជា​កម្មវិធី​ប្រកួត​សប្បុរសធម៌​មួយ​ក្នុង​ថ្ងៃ « Thanksgiving» ដែល​បាន​បញ្ចប់​ទៅ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្តិច (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ដោយ​លទ្ធផល​ស្មើគ្នា​។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ដែល​មាន​៨​ទឹក ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ពិភពលោក​ក្រៅផ្លូវការ​របស់ WBC ដែល​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ជ្រើស​យក​អតីត​អ្នក​ប្រដាល់​៣​រូប ដើម្បី​ចង់​ដឹង​ពី​ពិន្ទុ​នៃ​សមត្ថភាព​របស់​កីឡាករ​ទាំង​២​រូប​។ ដោយ​ក្នុង​នោះ Mike Tyson ទទួល​បាន​ពិន្ទុ ៧៩-៧៣ ពី​លោកស្រី Christy Martin​។ ប៉ុន្តែ​លោក Vinny Paz បាន​ផ្តល់​ឱ្យ Roy Jones Jr. នូវ​ពិន្ទុសរុប ៨០-៧៦​។ ដោយឡែក​លោក Chad Dawson បាន​សម្រេច​ផ្តល់​ឱ្យ​កីឡាករ​ទាំង​២​នូវ​ពិន្ទុ​ស្មើគ្នា ៧៦-៧៦​។ ដូច្នេះ​បើ​យើង​មើល​ពី​ពិន្ទុសរុប Mike Tyson មាន​ប្រៀប​ជាង Roy Jones Jr.​។

គូសបញ្ជាក់​ថា មុន​ការ​ប្រកួត​ដែល​ត្រូវធ្វើ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល Staples ក្នុង​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) បាន​កើតឡើង ច្បាប់​ខុស​ៗ​គ្នា​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ក្នុង​នោះ កីឡាករ​ទាំង​២​មិន​ត្រូវ​បាន​អនុញ្ញាត​ផ្តួល​គ្នា​ឱ្យ​សន្លប់​នោះ​ទេ​។ មិន​មាន​ចៅក្រម​ផ្លូវការ​នៅ​ជុំវិញ​សង្វៀន​ប្រកួត​ឡើយ ដូច្នេះ​មាន​ន័យ​ថា គ្មាន​អ្នក​ឈ្នះ​ត្រូវ​បាន​ប្រកាស​សម្រាប់​ការ​ប្រកួត​ដែល​មាន ៨​ទឹក និង​រយៈពេល ២​នាទី ក្នុង ១​ទឹក នេះ​ឡើយ​។ មួយវិញទៀត កីឡាករ​ទាំង​២​មិន​ចាំបាច់​ពាក់មួក​ការពារ​ក្បាល​ឡើយ ប៉ុន្តែ​តម្រូវ​ឱ្យ​ពាក់​ស្រោមដៃ 12oz ដែល​ធំ​ជាង​និង​មាន​ប៉ុង​ក្រាស់​ជា​ស្រោមដៃ​ធម្មតា​ក្នុង​ប្រដាល់សេរី​៕ (​ដកស្រង់​ចេញពី Sky Sports)

https://www.youtube.com/watch?v=KOIw3ZsZT0Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ