ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​បញ្ជាក់៖ តើ​ការ​ប្រឡង​ឌី​ប្លួម និង​បាក់​ឌុ​ប​ថ្ងៃ​ស្អែ​ក​ដំណើរ​ធម្មតា ឬ​យ៉ាងណា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ផ​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ (​ឌី​ប្លូ​ម​) និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​)…

រាជធានី​ផ​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ (​ឌី​ប្លូ​ម​) និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) មិន​មានការ​លើក​ពេល​នោះ​ទេ​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​បាន​ឲ្យ​កោះ​សន្តិ​ភា​ដឹង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០២០ ថា ការ​ប្រឡង​ឌី​ប្លូ​ម​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២០ ធ្វើ​ឡើង​តាម​ការ​គ្រោងទុក​ដោយ​ប្រតិបត្តិ​វិធានការ​សុខាភិបាល​ខ្ជាប់ខ្ជួន ហើយ​ការ​ប្រលង​បាក់​ឌុ​ប​គិត​ត្រឹម​ពេល​នេះ​នៅ​រក្សា​កាលបរិច្ឆេទ​នឹង​ដំណើរការ​តាម​ការ​គ្រោងទុក​។

លោក​បន្ត​ថា ក្រសួង​នៅ​តែ​អនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​។ សូម​ជម្រាប​ថា ការ​ប្រឡង​បាក់​ឌុ​ប​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ ២០២០​។

បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថា ការ​ប្រឡង​បា​ក់ឌុម​នៅ​តែ​រិ​ត​បណ្តឹង​ដូច​ការ​ប្រឡង​ឆ្នាំ​មុន​ៗ​ដដែល​។ ការ​ធ្វើ​បែប​នេះ កុំឱ្យ​បេក្ខជន​មានការ​ច្រណែន​គ្នា​ថា ការ​ប្រឡង​សម័យ​កូ​វី​ដ ឬ​មិន​កូ​វី​ដ​។

សូម​ជម្រាប​ថា ក្រសួង​អប់រំ​បាន​កំណត់​យក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា បឋម​ភូមិ (​ឌី​ប្លូ​ម​) និង​ថ្ងៃ​ទី​២១ ខែធ្នូ សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប ។

គួ​រំ​ឮ​កថា កាលពី​ពេល​កន្លង​ទៅ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ថា សម្រាប់​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ក្នុង​ឆ្នាំ​២០២០​នេះ គឺ​មាន​ជាង​១២​ម៉ឺន​នាក់ ដែល​នឹង​ចូលរួម​ប្រឡង​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ខាង​មុខ​នេះ ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា បេក្ខជន​ដែល​ដាក់​ពាក្យ​ប្រឡង​តាម​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស មាន​ចំនួន ១២១,២០១ នាក់ ក្នុង​នោះ​ស្រី​ចំនួន ៦៣,៩៣៧ នាក់ ។ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ 40,765 នាក់ (33.63%) ស្រី 23,636​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម 80,436 នាក់ (66.37%) ស្រី 40,301 នាក់ ។ បេក្ខជន​ចំណេះ​ទូទៅ 102,037 នាក់ (84.19%) បេក្ខជនស្វៃរិន 13,991 នាក់​(11.54%)​។ បេក្ខជន​បំពេញវិជ្ជា 3,260 នាក់ (2.7%) និង​បេក្ខជនស្វៃរិន​បំពេញវិជ្ជា 1,913 នាក់ (1.58%) ។

បេក្ខជន​សាធារណៈ 113,173 នាក់ (93.38%) ស្រី 59,833 នាក់ និង​បេក្ខជន​ឯកជន 8,028 នាក់ (6.57%) ស្រី 4,104 នាក់​, បេក្ខជន​ជ្រើសរើស​ភាសា​អង់គ្លេស 120,605 នាក់ (99.51%) ស្រី 63,632 នាក់ និង​បេក្ខជន​ជ្រើសរើស​ភាសា​បារាំង 596 នាក់ (0.49%) ស្រី 317 នាក់​។

ចំនួន​មណ្ឌល 237 មណ្ឌល (​កើន 35 មណ្ឌល​) និង​ចំនួន​បន្ទប់ 4,891 បន្ទប់ (​កើន 167 បន្ទប់​) ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន 82 មណ្ឌល (​កើន 7 មណ្ឌល​) 1,651 បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ សង្គម​មាន​ចំនួន​155​មណ្ឌល (​កើន​២៨​មណ្ឌល​) ៣២៤០​បន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ