បា.ត់កូនប្រុសស្រីជាង១០ថ្ងៃ ឪពុកម្ដាយកាន់រូបថតប្រកាសស្វែងរក
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ឪពុកនិងម្ដាយរួមទាំងកូនតូចម្នាក់ទៀតបាន កាន់ រូបថតកូនប្រុសស្រីចំនួន២ សន្លឹក ជិះម៉ូតូ មកជួបម្នាក់ងារ សារព័ត៌មាន កោះសន្តិភាព…
ខេត្តកំពង់ឆ្នាំង ៖ ឪពុកនិងម្ដាយរួមទាំងកូនតូចម្នាក់ទៀតបាន កាន់ រូបថតកូនប្រុសស្រីចំនួន២ សន្លឹក ជិះម៉ូតូ មកជួបម្នាក់ងារ សារព័ត៌មាន កោះសន្តិភាព…
ខេត្តកំពង់ឆ្នាំង ៖ ឪពុកនិងម្ដាយរួមទាំងកូនតូចម្នាក់ទៀតបាន កាន់ រូបថតកូនប្រុសស្រីចំនួន២ សន្លឹក ជិះម៉ូតូ មកជួបម្នាក់ងារ សារព័ត៌មាន កោះសន្តិភាព នៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២៥ ដោយសុំឲ្យជួយចុះផ្សាយ រឿងបាត់កូនប្រុសស្រីចំនួន២នាក់កាលពីថ្ងៃទី១៧ ខែធ្នូ បើគិតមកដល់ពេលនេះមានរយៈពេល ១៣ ថ្ងៃហើយមិនឃើញចូលផ្ទះវិញហើយក៏មិនដឹងទៅទីណាដែរ ដោយស្នើសុំឲ្យជួយចុះផ្សាយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាជ្ញាធរមានសមត្ថកិច្ច បើបានឃើញរូបថតដូចបានដាក់ភ្ជាប់មកជាមួយសូមជូនដំណឹងទៅរូបគាត់ជាអាណាព្យាបាលផង។
តាមការរៀបរាប់របស់បុរសជាឪពុក ឈ្មោះ យ៉ៅ សារឿន អាយុ ៣៩ ឆ្នាំនិង ម្តាយឈ្មោះ ឃឹម ធី អាយុ ៣៥ឆ្នាំ គ្រួសារពួកគាត់មានទីលំនៅ ភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ កូនស្រីដែលបានបាត់ខ្លួនមានឈ្មោះ អ៊ុល សុគន្ធា អាយុ ១៤ឆ្នាំ និងកូនប្រុសឈ្មោះអ៊ុល រតនាហៅពៅអាយុ ១២ឆ្នាំ ។
ប្រភពដដែលបានបន្តថា កាលពីយប់ថ្ងៃទី ១៦ ខែធ្នូមឆ្នាំ២០២៥ កូនគាត់ទាំង២នាក់ រួមនិងកូនស្រីម្នាក់ទៀតឈ្មោះ អ៊ុល សុផានិតអាយុ ៧ឆ្នាំ បានសុំពួកគាត់ជាឪពុកម្ដាយទៅលេងបុណ្យផ្កាស្រូវនៅវត្តក្រោលជី លុះម៉ោងប្រហែលជាង ៩ យប់ពួកគាត់មិនឃើញមកវិញ ក៏នាំគ្នាទៅរកនៅឯវត្ត តែមិនឃើញកូនស្រីបង ឃើញតែកូនប្អូនអាយុ ១២និង៧ឆ្នាំ ពេលសួរពួកវាយំប្រាប់ថាមិនដឹងបងទៅណាទេ ។
នៅយប់នោះគាត់ព្យាយាមរកមិនឃើញលុះព្រឹកឡើង ពួកបានមករកដល់ខេត្តកំពង់ឆ្នាំងនៅតែមិនឃើញ ។ ប៉ុន្តែពេលគាត់ត្រឡប់ទៅវិញ ឃើញមានអ្នកស្រុកប្រាប់ថាឃើញកូនស្រីបងចូលផ្ទះហើយនាំយកកូនប្អូនអាយុ ១២ឆ្នាំទៅជាមួយមានសម្លៀកបំពាក់ទៅជាមួយផង និងបានឈរនៅថ្នល់ជាតិលេខ ៥ ហាក់ដូចជារង់ចាំនរណាមកដឹក ឬរង់ចាំតាក់ស៊ី ។ ចាប់តាំងពីនឹកមកគាត់ព្យាយាមរកស្វះស្វែងតែមិនឃើញសោះ ។ គាត់បានប្ដឹងទៅអាជ្ញាធរភូមិឃុំ សមត្ថកិច្ចនគរបាលឃុំ ស្រុក ដល់ខេត្ត ទៀតនៅតែរកមិនឃើញ។
អាស្រ័យហេតុនេះគាត់សុំឲ្យសារព័ត៌មានមេត្តាជួយចុះផ្សាយជាដំណឹង បើបងប្អូននិងសមត្ថកិច្ចអាជ្ញាធរបានឃើញក្មេងទាំងពីរនាក់ភិនភាគដូចរូបថតភ្ជាប់មកជាមួយនេះសូមទាក់ទងទៅគាត់ជាឪពុកម្ដាយដោយសេចក្តីអនុគ្រោះ ដែលមានលេខទូរសព្ទ 097 461 40 49 ពួកគាត់សូមថ្លែងអំណរគុណទុកជាមុន ៕




ចែករំលែកព័តមាននេះ