ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​ប្រកាស​ពី​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​14​នាក់​ទៀត

8 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ក្រសួងសុខាភិបាល និង​សង្គមកិច្ច​ប្រកាស​នា​ថ្ងៃ​ទី​១១ មិថុនា ពី​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា MERS ថ្មី​១៤​នាក់​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ក្រសួងសុខាភិបាល និង​សង្គមកិច្ច​ប្រកាស​នា​ថ្ងៃ​ទី​១១ មិថុនា ពី​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា MERS ថ្មី​១៤​នាក់​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​ក្នុង​ប្រទេស​ឡើង​ដល់​១២២​នាក់​ហើយ ។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​១៤​នាក់​នោះ ក៏​រួម​មាន​នារី​មាន​ផ្ទៃពោះ​អាយុ​៣៩​ឆ្នាំ​ម្នាក់​ផង​ដែរ ។ នេះ​ជា​លើក​ដំបូង​ដែល​អាជ្ញាធរ​សុខាភិបាល​រាយការណ៍​ពី​នារី​មាន​ផ្ទៃពោះ​ម្នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។ នារី​រូប​នេះ​រក​ឃើញ​វីរុស​ពេល​ទៅ​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ SAMSUNG ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​មកនេះ ដោយ​ម្តាយ​របស់​នាង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ ។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​១៤​នាក់ ៨​នាក់​ឆ្លង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ SAMSUNG ។ មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​ធំ​ជាងគេ​មួយ​នៅ​រដ្ឋធានី​កូរ៉េ​ខាងត្បូង ហើយ​ក្លាយជា​កន្លែង​ចម្លង​វីរុស​ខ្លាំង​ជាង បន្ទាប់​ពី​ទទួល​ព្យាបាល​អ្នកជំងឺ MERS ម្នាក់​មុន​ពេល​អ្នកជំងឺ​នោះ​រក​ឃើញ​ថា គេ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ។ ចំនួន​មន្ទីរពេទ្យ​ដែល​បណ្តា​អ្នក​ឆ្លង​វីរុស​ចូល​ព្យាបាល ពេល​នេះ​កើន​ដល់​៥៥ ក្នុង​ទីក្រុង និង​ខេត្ត​៩ នៃ​ប្រទេស ។

នៅ​កូរ៉េ​ខាងត្បូង រហូត​មក​ទល់​ពេល​នេះ​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​ស្លាប់​៩​នាក់​ទាក់ទិន​នឹង​វីរុស​កូ​រ៉​ណា ចាប់តាំងពី​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​ដំបូង​ពី​ថ្ងៃ​ទី​២០ ឧសភា មក ។

ដើម្បី​រារាំង​ជំងឺ​នេះ​កុំឱ្យ​ឆ្លង​រាលដាល រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​កំពុង​ដាក់​អ្នក​ឆ្លង​ទាំងអស់​ឱ្យ​នៅ​ដាច់​ពី​គេ ហើយ​បណ្តា​អ្នក​ប៉ះពាល់​អ្នកជំងឺ ក៏​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ដែរ ។ ចំនួន​អ្នក​ឆ្លង​ស្ថិត​ក្នុង​ច​ត្តា​ឡី​សកៈ មក​ដល់​ថ្ងៃ​ទី​១១ មិថុនា មាន​ដល់​៣.៨០៥​នាក់​ហើយ ។ មនុស្ស​៤​នាក់​ដែល​កើត​ជំងឺ MERS បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ ៕