ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ក្នុង​ជំរំ​ហ្វឹកហាត់​ក្រុម Roma

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ ក្លិប​បាល់ទាត់ AS Roma នៅ​លី​គ​កំពូល​អ៊ី​តា​លី បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី ២៨ វិច្ឆិកា កន្លង​ទៅ…

អ៊ី​តា​លី ៖ ក្លិប​បាល់ទាត់ AS Roma នៅ​លី​គ​កំពូល​អ៊ី​តា​លី បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី ២៨ វិច្ឆិកា កន្លង​ទៅ ដោយបញ្ជាក់ថា កងទ័ព​អ៊ី​តា​លី​ត្រូវ​បាន​ហៅ​ឱ្យទៅកាន់​ជំរំ​ហ្វឹកហាត់​របស់​ក្លិប​មួយ​នេះ បន្ទាប់​ពី​គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​នៅ​ទីនោះ​។

ក្លិប​បាន​ចេញ​សេចក្តី​ប្រកាស​មួយ នៅ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ (Twitter) របស់​ខ្លួន​ថា «​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កងទ័ព​នៃ​ប្រទេស​អ៊ី​តា​លី និង​ក្រុម​បោសសំអាត់​គ្រាប់​មិន​ទាន់​ផ្ទុះ បន្ទាប់​ពី​ពួកគេបាន​ដក​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ មួយ​ចំនួន ចេញពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​របស់​យើង នៅ​ឯ Trigoria»​។

បើ​យោង​តាម​កាសែត Il Messaggero របស់​អ៊ី​តា​លី​បានឱ្យ​ដឹង​ថា មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រហែល ២០​គ្រាប់​ត្រូវ​បាន​រក​ឃើញ អំឡុង​ពេល​ក្រុមការងារ កំពុងធ្វើការ​កែ​លំអ​កន្លែង​មួយ​ចំនួន​ក្នុង​ជំរំ​ហ្វឹកហាត់​នោះ​៕