ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ដើរ​ឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែ​​ជួបគ្រោះ​អកុសល​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ ស្រាប់តែ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​​ម៉ាក​មួយ​គ្រឿង​បុក​កិន​ បណ្តាល​ឲ្យ​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ ស្រាប់តែ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​​ម៉ាក​មួយ​គ្រឿង​បុក​កិន​ បណ្តាល​ឲ្យ​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​​មិនស្គាល់អត្ត​សញ្ញាណ​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ​លុះ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក និង​មិន​ចាំ​ស្លាក​លេខ​បាន​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ដួល​ផ្កាប់មុខ​កិន​ចំ​ក្បាល​បុរស​​រងគ្រោះ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​រថយន្ត​បង្ក​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ដើម្បី​​ត្រួតពិនិត្យ​ និង​​ស្វែងរក​សាច់ញាតិរបស់ជនរងគ្រោះ​​មិន​ទាន់​ឃើញ​ ក៏​បាន​យកសព​​ទៅ​​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ ដើម្បី​រង់​ចាំ​ស្វែងរក​សាច់ញាតិ​​មក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ចំណែក​រថយន្ត​បង្ក​វិញ ​សមត្ថកិច្ច​នឹង​តាម​ស្វែងរក​ ដើម្បី​ឲ្យ​ចូលខ្លួនមក​​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ