អាវ «Hand Of God» របស់ Maradona អាចលក់ក្នុងតម្លៃមហាសាល
អន្តរជាតិ ៖ អ្នកជំនាញដេញថ្លៃរបស់មានតម្លៃជនជាតិអាមេរិកម្នាក់ បានអះអាងថា អាវដែលពាក់ដោយលោក Diego Maradona នៅប្រកួតព្រឹត្តិការណ៍ World Cup…
អន្តរជាតិ ៖ អ្នកជំនាញដេញថ្លៃរបស់មានតម្លៃជនជាតិអាមេរិកម្នាក់ បានអះអាងថា អាវដែលពាក់ដោយលោក Diego Maradona នៅប្រកួតព្រឹត្តិការណ៍ World Cup…
អន្តរជាតិ ៖ អ្នកជំនាញដេញថ្លៃរបស់មានតម្លៃជនជាតិអាមេរិកម្នាក់ បានអះអាងថា អាវដែលពាក់ដោយលោក Diego Maradona នៅប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ ដោយរកគ្រាប់បាល់បញ្ចូលទីលើក្រុមជម្រើសជាតិអង់គ្លេស ដោយប្រើដៃ ដែលល្បីល្បាញលើពិភពលោក និងត្រូវបានគេដាក់រហស្សនាមថា «Hand Of God» អាចដាក់លក់ក្នុងតម្លៃ ២លានដុល្លារអាមេរិក បន្ទាប់ពីមរណភាពរបស់វីរបុសអាហ្សង់ទីនរូបនេះ កាលពីថ្ងៃទី២៥ វិច្ឆិកា កន្លងទៅ។ រំលឹកថា ៖ រញ្ជួយពិភពលោក! ក្រោយមរណភាពស្តេចបាល់ទាត់ Diego Maradona
អាវនេះ បច្ចុប្បន្នជាកម្មសិទ្ធិរបស់អតីតខ្សែបម្រើអង់គ្លេស លោក Steve Hodge ដែលបានប្តូរអាវគ្នាជាមួយលោក Maradona បន្ទាប់ពីបញ្ចប់ការប្រកួតខាងលើ ដែលអង់គ្លេសត្រូវជ្រុះចេញព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់អាហ្សង់ទីនដោយលទ្ធផល ២-១។
សព្វថ្ងៃអាវនេះ កំពុងត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរបាល់ទាត់ជាតិរបស់ប្រទេសអង់គ្លេស ក្នុងទីក្រុង Manchester ។
លោក David Amerman អ្នកជំនាញដេញថ្លៃអាមេរិករបស់ Goldin Auction បានប្រាប់រ៉យទ័រ (Reuters) ថា «យើងពិបាកក្នុងការកំណត់ពីតម្លៃអាវ Hand Of God នេះ ណាស់។ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាម្ចាស់កម្មសិទ្ធិកំពុងចង់ដាក់លក់ជាឯកជនក្នុងតម្លៃ ២លានដុល្លារអាមេរិក។ ហើយវាប្រាកដជាអាចទៅរួចជាមួយតម្លៃនេះ ឬក៏អាចលោតខ្ពស់ជាងនេះ»៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ