រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅម៉ោង១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ វិច្ឆិកា ២០២០នេះអោយដឹងថា លោកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារម្នាក់ បានធ្វើតេស្តរកឃើញ វិជ្ជមាន ចំពោះកូវីដ-១៩» ។
លោកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារម្នាក់ខាងលើ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នេះ បន្ទាប់ពីភរិយារបស់លោកគឺមានចេញរោគសញ្ញារយៈពេល១០ថ្ងៃហើយ ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
ជាមួយគ្នានេះដែរ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យបន្តធ្វើតេស្ត រកឃើញចំនួន ៤ករណីទៀត លទ្ធផលបង្ហាញថា វិជ្ជមាន កូវីដ-១៩ ដែលអ្នកទាំងនោះជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកអគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នាផងដែរ ៕

ចែករំលែកព័តមាននេះ