ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ពុល​ស្រាស​នៅ​ខេត្តកំពង់ឆ្នាំង ខណៈទៅបុណ្យសពអ្នកពុលថ្នាំ សូម​បងប្អូន​ប្រយ័ត្ន​ឲ្យ​មែនទែន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា គិត​ត្រឹម​ម៉ោង​១៨:០០​នាទី​នៃ​ថ្ងៃ​ទី​២៨…

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា គិត​ត្រឹម​ម៉ោង​១៨:០០​នាទី​នៃ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​មាន​អ្នកមាន​អាការ​:​ពុល​១១ នាក់ (​ស្រី​១​នាក់​) និង នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍​មាន​បុរស​ចំនួន​២២​នាក់ កំពុង​សង្គ្រោះ​បឋម ។

នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​សង្ស័យ​ពុល​ស្រាស បាន​កើតឡើង​ក្នុង​ចំណោម​អ្នក​ដែល​បាន​ធូរស្រាល​ពី​ពុល​ហេតុ​ការ​សង្ស័យ​ពុល​ដោយសារ​ថ្នាំ​បាញ់​នៅ​ចំការឪឡឹក​នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​ដែល​បាន​ស្លាប់​ម្នាក់ ពី​ហេតុ​ការ​ណ៌​សង្ស័យ​ពុល​ថ្នាំ​បាញ់​នេះ ហើយ​ករណី​សង្ស័យ​ពុល​ស្រាស​នេះ​ក៏​បណ្តាល​ឲ្យ​មាន​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​ផង​ដែរ ។

ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ក្រុមការងារ​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួម​ដំណើរ​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងសុខាភិបាល​ធ្វើ​ដំណើរ​ចុះ​ជួយ​ពិនិត្យ និង​អន្តរា​គម​ន៌​ជួយ​ជា​បន្ទាន់​ដោយ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ទាំង​យប់​នេះ និង​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​បញ្ឈប់​ការ​លក់​និង​ចែកចាយ​ស្រាស​នោះ​ជា​បន្ទាន់​ផង​ដែរ ។

បច្ចុប្បន្ន អ្នក​សង្ស័យ​ថា ពុល​ស្រា​ចំនួន​០៤​នាក់ (​ស្រី ២​នាក់ និង​ប្រុស ២​នាក់​) មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។
សូម​បងប្អូន​ទាំងអស់ កុំ​ពិសារ​ស្រាស ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ