ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ម្តង​រួច​មក​ហើយ តែ​មិន​រាងចាល​ទើប​ម្តងនេះ​ត្រូវ​សមត្ថកិច្ច​ឆក់​តែ​ម្តង

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​ទទួល​បានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​កូន​យូគី ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​២៥​វិច្ឆិកា ២០២០ នៅ​ដី​ភូមិ​មួយ​កន្លែង​ក្នុង​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​ទទួល​បានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​កូន​យូគី ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​២៥​វិច្ឆិកា ២០២០ នៅ​ដី​ភូមិ​មួយ​កន្លែង​ក្នុង​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ដោយ​បាន​ឃាត់​មេ​ញៀន​ល្បែង​ម្នាក់ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ដើម្បី​សួរនាំ ។

លោក​វរសេនីយ៍ទោ​ថា​ញ់ សុខ​វ៉ា​ត អធិការ​នគរបាល​ស្រុក​ពញាក្រែក​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​ដោយ​សម្ងាត់​មក​កាន់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ថា​មាន​គេ​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ (​លេង​កូន​សត្វ​) នៅ​ចំណុច​ភូមិ​កណ្តោលជ្រុំ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ក្រោយ​ពី​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​នេះ​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយនឹង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ដោយ​ចុះ​ទៅ​មិន​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ដឹងខ្លួន​មុន​នោះ​ទេ ។

លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​លទ្ធផល​សមត្ថកិច្ច​យើង​បាន​នាំ​ខ្លួន​ឈ្មោះ​យ៉ុ​យ សុខ​លាន ហៅ​ឡែ​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជាតិខ្មែរ ជា​មេ​ស៊ីសង​ល្បែង​ដោយ​ខុសច្បាប់​(​កូន​សត្វ​រូប​ឆ្នាំ​ទាំង​១២) នៅ​ភូមិ​កណ្តោលជ្រុំ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​តទៅ ក្រដាស់​កូន​សត្វ​ឆ្នាំ​ទាំង​១២ មិន​ទាន់​ហែក ចំនួន​២៨ កាត់​, ហាន់​តោ​កូន​សត្វ​ចំនួន​០១ និង​តង់​ក្រាល សម្រាប់​អង្គុយ​លេង​ចំនួន​០២ ក្រដាស់​កូន​សត្វ​ដែល​ហែក​រួច​ចំនួន​១០០,​កៅអី​ជ័រ​ចំនួន​១០,​ប្រាក់​ចំនួន​១៨, ០,០០០៛(​ដប់​ប្រាំបី​ម៉ឺន​រៀល​),​កាបូបស្ពាយ​ពណ៌​ខៀវ​ចំនួន​០១,​ទូរស័ព្ទ​ដៃ​ម៉ាក​ស៊ាំ​សុង​ពណ៌​ខៀវ​ចំនួន​០១ ។

ជនសង្ស័យ និង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក បាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់​ឯកឧត្តម ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក​បញ្ជាក់​ថា កន្លង​មក​ស្ត្រី​ជា​មេ​ល្បែងស៊ីសង​នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​មក​សួរនាំ និង​ធ្វើ​កិច្ចសន្យា​ម្ដង​រួច​មក​ហើយ​ឲ្យ​បញ្ឈប់​នៅ​ល្បែងស៊ីសង​បែប​នេះ​បន្ត​ទៀត តែ​ស្ត្រី​នេះ​មិន​រាងចាល​នោះ​ទេ​នៅ​តែ​បន្តសកម្មភាព​លួច​លេង​ដោយ​ខុសច្បាប់​ទើប​សមត្ថកិច្ច​ចុះ​បង្ក្រាប​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ