ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​អូស​រទេះ​ប៉ះ​ចង្ក្រាន អ្នកជិត​ខាងផ្ទុះជម្លោះ​កា.ប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​​ថ្ងៃ​ទី​២៦ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២០ មាន​ករណី​.​ហិ​ង្ស​ដោយ​ចេតនា​មួយ បង្ក​ឡើង​ដោយ​ជនជាតិ​ខ្មែរ​​អ៊ិ​​ស្លា​ម​២​ក្រុម មាន​ជម្លោះ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ បណ្តាល​ឲ្យ​ក្រុម​ម្ខាង​រង​របួស​២​នាក់…

ខេត្តកណ្តាល ៖ ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​​ថ្ងៃ​ទី​២៦ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២០ មាន​ករណី​.​ហិ​ង្ស​ដោយ​ចេតនា​មួយ បង្ក​ឡើង​ដោយ​ជនជាតិ​ខ្មែរ​​អ៊ិ​​ស្លា​ម​២​ក្រុម មាន​ជម្លោះ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ បណ្តាល​ឲ្យ​ក្រុម​ម្ខាង​រង​របួស​២​នាក់ នឹង​ក្រុម​ម្ខាង​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ដាក់​ខ្នោះ​២​នាក់​ផង​ដែរ គ្រាន់តែ​រឿង​អូស​រទេះ​ប៉ះ​ចង្ក្រាន ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។

ភាគី​ខាង​អ្នក​រង​របួស ក្នុងនោះ​​ម្នាក់​ឈ្មោះ សេន រ៉ូ​ស្សា ហៅ​ង៉េ​ត ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ​និង​​ម្នាក់​​ទៀត​ឈ្មោះ ស្មាន ម៉ា​រី ភេទ​ស្រី​អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​លក់ដូរ ។

ចំណែក​​​២​នាក់​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន ​ក្នុង​នោះ​ម្នាក់​ឈ្មោះ ឡឹប អ៊ី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរនេសាទ​ត្រី ​និង​ម្នាក់​ទៀត​ឈ្មោះ ឡឹប អ៊ី​សា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ ។ ក្នុង​នោះ​សមត្ថ​​កិច្ច​បានដកហូត​វត្ថុ​តាងដូចជា​​កាំបិតប៉័ងតោ ដង​ឈើ ១ និង​ដែក​សរសៃ១ដើម​ ទំហំ​១០​លី ប្រវែង​៤​តឹក​ ។

តាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា ដើមចម​ដែល​បណ្តាល​ឱ្យ​បុរសស្ត្រីទាំង​​២​ក្រុម​​ខាងលើ​ឈ្លោះ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ភូមិ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ដំបូង​ឡើយ​ឈ្មោះ ស្មាន់ ម៉ា​រី កំពុង​អង្គុយ​ធ្វើ​ត្រី​នៅ​ខាង​មុខ​ផ្ទះ ចំណែក​ឈ្មោះ សេន រ៉ូ​ស្សា ជា​ប្តី​នៅ​មើល​កូន​ក្នុងផ្ទះ ។ ពេល​នោះ​ឈ្មោះ ស្មាន់ ម៉ា​រី បាន​ទាក់​ពាក្យ​សម្ដី​គ្នា​ជាមួយ​ឈ្មោះ ត្រេស ណុ​ប ភេទ​ស្រី ជា​អ្នក​រស់នៅ​ជិតខាង ដែល​បាន​ចោទ​គាត់​(​ស្មាន់ ម៉ា​រី​) ថា​ បាន​អូស​រទេះ​ត្រី​ប៉ះ​បែក​ចង្ក្រាន​របស់​ខ្លួន តែ​ឈ្មោះ ស្មាន់ ម៉ា​រី បាន​ប្រកែក នឹង​ឆ្លើយ​ថា ចាំ​គាត់សួរ​ក្មួយ​ឈ្មោះ ឡឹប អ៊ី (​ជនសង្ស័យ​) សិន បើ​វា​អូស​រទេះ​ប៉ះ​ចង្ក្រាន​របស់​(​ត្រេស ណុ​ប​)​ឯង​មែន គាត់​និង​ចេញ​ប្រាក់​សង ។

​តាមសេចក្តីរាយការណ៍បានបន្ត​​ថា គ្រាន់តែ​ឮ​ពាក្យ​សំដី​អ្នក​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​គ្នា​ភ្លាម ស្រាប់តែ​ឈ្មោះ ស្មាន់ ណុ​ប ត្រូវជា​ម្ដាយ​របស់​ជនសង្ស័យ បាន​និយាយ​ស្ដីបន្ទោស​ទៅ​ឈ្មោះ​ស្មាន់ ម៉ា​រី​ខ្លាំង​ៗ រឿង​បែក​ចង្ក្រាន​នោះ បន្ទា​ប់​មក​ឈ្មោះ ស្មាន់ ម៉ា​រី ក៏​ឈប់​ទាស់​គ្នា​ជាមួយ​ឈ្មោះ ត្រេស ណុ​ប ទៅ ។

តាមសេចក្តីរាយការណ៍បាន​បន្ត​ទៀត​ថា លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឈ្មោះ ស្មាន់ ម៉ា​រី បែ​ជា​ទៅ​ទាក់​ពាក្យ​សម្ដី​ខ្លាំង​ៗ ជាមួយ​ឈ្មោះ ស្មាន់ ណុ​ប (​ត្រូវជា​បងស្រី បង្កើត​) វិញ ហើយ​ឈ្មោះ សេន រ៉ូ​ស្សា ក៏​បាន​ចូល​ទៅ​ឃាត់​ម្ដាយ កុំ​ឲ្យ​ឈ្លោះ​គ្នា ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ឡឹប អ៊ី និង ឈ្មោះ​ឡឹប អ៊ី​សា ដែល​នៅ​ក្បែរ​នោះ តប​ពាក្យ​សម្ដី​ដាក់​គ្នា​បង្កើត​ជា​ជម្លោះ កាន់តែ​ខ្លាំង​ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ឡឹប អ៊ី ទាញ​យក​កាំបិតប៉័ងតោ កាប់​ទៅ​លើ​ឈ្មោះ ស្មាន់ ម៉ា​រី ១​កាំបិត​ចំ​ឆ្អឹង ខ្នង​ផ្នែក​ខាងឆ្វេង និង​កាប់​ត្រូវ​ឈ្មោះ សេន រ៉ូ​ស្សា​១​កាំបិត​ចំ​ថ្ពាល់ បណ្ដាល​ឲ្យ​រង​របួស​ចេញ​ឈាម​ទាំង​២​នាក់ ។ ដោយ​ឃើញ​ភាគី​ទាំង​២​កំពុង​ចាក់​កាប់​គ្នា​ដូច្នោះ ឈ្មោះ ឡឹប អ៊ី​សា ក៏​បាន​យក​ដែក​សរសៃ​ថ្នាំងអំពៅ​គប់​ទៅ​លើ​ឈ្មោះ ស្មាន់ ម៉ា​រី ដែរ តែ​មិន​ត្រូវ​ទេ ភ្លាម​នោះ​ភាគី​ខាង​រង​របួស​បាន​នាំ​គ្នា​រត់គេច​ចេញ ហើយ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ថ្មី​តែ​ម្ដង ។

ក្រោយ​ពី​ទ​ទួ​ល​បាន​បណ្ដឹង​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ថ្មី​បាន​ចុះ​ដល់​កន្លែង​កើត​ហ​តុ នឹង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​កាំបិតប៉័ងតោ​១ រួម​ទាំង​ដែក​សរសៃ ដែល​ជា​វត្ថុ​តាង​ពាក់​ពន្ធ​បទល្មើស នាំ​មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល និង​បញ្ជូន​ទៅ​កា ន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​នីតិវិធី ។

នេះ​ជា​រឿង​មួយ​ដែលពួកគាត់​រស់នៅ​ជិតខាង​គ្នា​មិន​ចេះ​យោគយល់​គ្នា ទីបំផុត​២​នាក់​រង​របួស និង​២​នាក់​ជាប់​ខ្នោះ គ្រាន់តែ​រឿង​អូស​រទេះ​ប៉ះ​ចង្ក្រាន ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ