ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអានន្ទកើតជាមនុស្សខ្ទើ.យ៥០០​ជា​តិ​ព្រោះដាច់កាមេ

3 ឆ្នាំ មុន

ព្រះ​អានន្ទ​ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​ពហុស្សូត​ដ៏​កំពូល​ក្នុង​ព្រះពុទ្ធ​សាសនា លោក​ជា​អ្នកមាន​បញ្ញា​ច្រើន​បណ្តា​ធម៌​វិន័យ​ដែលព្រះពុទ្ធ​សម្តែង​ហើយ ព្រះ​អានន្ទ​ចេះ​ចាំ​ឥត​ល្អៀង​នៅ​ក្នុង​កំណើត​ចុង​ក្រោយ​របស់​ព្រះ​ថេរៈ​អង្គ​នេះ តែបើ​តាម​ប្រវត្តិ​ក្នុង​អតីតជាតិ​របស់​លោក​គួរ​ឱ្យ​សង្វេគ​បំផុត​ព្រោះតែ​ទោស​ដាច់​កា​មេ ក្បត់ចិត្ត​ភរិយា​ទៅ​លួចលាក់​មាន​ស្រី​ក្រៅ​តម្រា នាំ​កំណើត​របស់​លោក​រង​ទុក្ខវេទនា​អស់​រាប់រយ​ជាតិ ។ តើ​ព្រះ​អានន្ទ​មាន​អតីត​ប្រវត្តិ​យ៉ាងនោះ សូម​លើកយក​មក​ធ្វើ​អត្ថាធិប្បាយ​ដូច​តទៅ ព្រះ​អា​ន្ទ​ន​ត្ថេ​រ​កាលពី​ក្នុង​អតីតជាតិ…

ព្រះ​អានន្ទ​ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​ពហុស្សូត​ដ៏​កំពូល​ក្នុង​ព្រះពុទ្ធ​សាសនា លោក​ជា​អ្នកមាន​បញ្ញា​ច្រើន​បណ្តា​ធម៌​វិន័យ​ដែលព្រះពុទ្ធ​សម្តែង​ហើយ ព្រះ​អានន្ទ​ចេះ​ចាំ​ឥត​ល្អៀង​នៅ​ក្នុង​កំណើត​ចុង​ក្រោយ​របស់​ព្រះ​ថេរៈ​អង្គ​នេះ តែបើ​តាម​ប្រវត្តិ​ក្នុង​អតីតជាតិ​របស់​លោក​គួរ​ឱ្យ​សង្វេគ​បំផុត​ព្រោះតែ​ទោស​ដាច់​កា​មេ ក្បត់ចិត្ត​ភរិយា​ទៅ​លួចលាក់​មាន​ស្រី​ក្រៅ​តម្រា នាំ​កំណើត​របស់​លោក​រង​ទុក្ខវេទនា​អស់​រាប់រយ​ជាតិ ។

តើ​ព្រះ​អានន្ទ​មាន​អតីត​ប្រវត្តិ​យ៉ាងនោះ សូម​លើកយក​មក​ធ្វើ​អត្ថាធិប្បាយ​ដូច​តទៅ ព្រះ​អា​ន្ទ​ន​ត្ថេ​រ​កាលពី​ក្នុង​អតីតជាតិ កើតជា​ប្រុស មាន​ភរិយា តែ​លោក​បាន​ក្បត់ចិត្ត​ភរិយា​ទៅ​លួចលាក់​មាន​ស្រី​ខាងក្រៅ ។

ដោយ​អំណាច​ផល​នៃ​កម្ម​នោះ បន្ទាប់​ពីរ​ស្លាប់​ទៅ​បាន​ទៅ​កើតជា​ស្រី​ប៉េ​ស្យា​អស់​៥០០​ជាតិ ។ បន្ទាប់​ពីរ​ជាតិ​នោះ​ទៅ បាន​ទៅ​កើត ជា​មនុស្ស​ខ្ទើយ ប្រុស​មិន​ប្រុស​ស្រី​មិន​ស្រី​អស់​៥០០​ជាតិ ។ បន្ទាប់​ពីរ​ជាតិ​នោះ​ទៅ បាន​ទៅ​កើត ជា​គោបា ហើយ​ត្រូវ​គេ​ក្រៀវ​ឬ​ដំ​ពង​អស់​៥០០​ជាតិ ។

ព្រះ​អានន្ទ​បាន​អន្ទោល​រង​ទុក្ខវេទនា​នៅ​ក្នុង​វាលវដ្តសង្សារ​ជា​បន្តបន្ទាប់​ដោយ​អំណាច​នៃ​ការ​ដាច់​កា​មេ គឺ​ការ​ផិតក្បត់​ចិត្ត​ប្រពន្ធ ទៅ​លួចលាក់​មាន​ស្រី​ខាងក្រៅ កម្ម​នោះ​ឲ្យ​ផល​ជា​ទុក្ខ​ផ្សេង​ៗ​គ្នា​អស់​១៥០០​ជាតិ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ