ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​លំនៅ​ដ្ឋា​ន​៦​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះខ្ទេច

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ស្មើនឹង​៦​ម្ចាស់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អណ្ដាតភ្លើង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ស្មើនឹង​៦​ម្ចាស់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អណ្ដាតភ្លើង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​វាល​ឃ្មុំ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​នោះ​ដោយ​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។ វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ចំពោះ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ក្នុង​នោះ​រួម​មាន​៖

១.​ផ្ទះ​ឈ្មោះ កូប រ៉​សេត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ឆេះ​ទាំងអស់​។ ២.​ឈ្មោះ ស្រេង តី ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ទំហំ​៦​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ជា​ផ្ទះ​ឈើ​ប្រក់​ក្បឿង ឆេះ​ទាំងអស់​។ ៣.​ឈ្មោះ ហី​ម គ្រី​យ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ឆេះ​ទាំងអស់​។ ៤.​ឈ្មោះ ស្រេង អៃ​សាស់ ភេទ​ស្រី អាយុ​៦២​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ឆេះ​ទាំងអស់​។ ៥.​ឈ្មោះ ម៉ា​ន អៃ​សាស់ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ឆេះ​៨០%​។

៦.​ឈ្មោះ អេ​ល ម៉ា​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ផ្ទះថ្ម ប្រក់​ស៊ី​ប្រូ ឆេះ​៥០% ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន រូប​លោក​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​មួយ​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹកជា​បន្ទាន់​។ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា​នេះ​ជា​រដូវ​ធ្លាក់​ខ្យល់​មក​ពី​ជើងពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​បែប​នេះ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​រហ័ស​បន្ត​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​។

ជាមួយ​នោះ​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​១​គ្រឿង ២.​រថ​យ​ន្ក​ពន្លត់​អគ្គិភ័យ អធិការ​ដ្នា​នគរបាល​ស្រុក​ត្បូងឃ្មុំ​។ ៣.​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុង​សួង បាន​ចេញ​អន្តរាគមន៍​ជា​បន្តបន្ទាប់​បាញ់​ទឹក​ដោយ​មិន​បាន​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ឯទៀត​នៅ​ក្នុងភូមិ​។​នៅ​ក្នុង​ខេត្ត​ការ​នោះ​កម្លាំង​នគរបាល​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។ ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​ក្នុង​នោះ​រួម​មាន​៖ ខូចខាត​លុយ​ដុល្លារ​២២.២៥០​ដុល្លារ លុយ​ខ្មែរ​៨៣​លាន​រៀល មាស​១២​តម្លឹង​៧​ជី លុយ​ម៉ា​ឡេ ៣២.០០០​។

ចំពោះ​មូលហេតុ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ចេញពីផ្ទះ​ទី​១ ក្នុង​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ដោយសារ​គ្រោះ​អគ្គិភ័យ​នោះ​ទេ​។ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា ដើម្បី​រក្សា​សុវត្ថិភាព​នៅ​តាម​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ក្នុង​រដូវប្រាំង ធ្វើ​យ៉ាងណា​ចេះ​ពន្លត់ភ្លើង​ទាន ភ្លើង​ធូប និង​បិទ​បា​រ៉ែត​ភ្លើង មុន​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ដើម្បី​ចៀសវាង​កុំឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ