ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុណ្យ THANKSGIVING លោក​ត្រាំ​លើក​លែង​​ដល់​មាន់ទោ​មួយ​ក្បាល​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នា​ឱកាស​បុណ្យ THINKSGIVING ជា​បុណ្យ​ធំ​មួយ​នៅ​សហរដ្ឋ​អា​មេរិ​ក ដែល​​​គេ​និយម​កាប់​មាន់ទោ​ធ្វើ្វ​​ម្ហូប​ជប់លៀង មាន់ទោ​មួយ​ក្បាល​ឈ្មោះ CORN (​ពោត​) ​ត្រូវ​បាន​លើកលែង​មិន​សម្លា.ប់​ធ្វើ​ម្ហូ​ប…

សហរដ្ឋអាមេរិក ៖ នា​ឱកាស​បុណ្យ THINKSGIVING ជា​បុណ្យ​ធំ​មួយ​នៅ​សហរដ្ឋ​អា​មេរិ​ក ដែល​​​គេ​និយម​កាប់​មាន់ទោ​ធ្វើ្វ​​ម្ហូប​ជប់លៀង មាន់ទោ​មួយ​ក្បាល​ឈ្មោះ CORN (​ពោត​) ​ត្រូវ​បាន​លើកលែង​មិន​សម្លា.ប់​ធ្វើ​ម្ហូ​ប ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​ប្រពៃណី​នៃ​ការ​​លើកលែង​បែប​នោះ​របស់​ប្រធានាធិបតី មុន​បុណ្យ​នោះ​ដែល​នា​ឆ្នាំ​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ ក្រោម​ការ​គំរាមកំហែង​នៃ​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស COVID-19 ។

បុណ្យ THINKSGIVING ជា​បុណ្យ​ពិសេស​ប្រចាំឆ្នាំ​មួយ ដែល​មាន់ទោ​ហៅ​មាន់​ដាំង​ដុ​ង គេ
និយម​កាប់​ធ្វើ​ម្ហូប​ជប់លៀង​ពេល​ជួបជុំ​សាច់ញាតិគ្រូ​សារ ។ គេ​និយម​ជួបជុំ​គ្នា​នៅ​ជុំវិញ​មាន់ទោ​រ៉ូ​ទី ។

ចំពោះ​សេត​វិមាន​ក្នុង​ឱកាស​បុណ្យ​នោះ ប្រធានាធិបតី​ជា​ប្រពៃណី​មាន​ពិធី​ដោះ​លែង​មាន់ទោ​មួយ​ក្បាល​ឬ​២​ក្បាល ដោយ​មានទោ​ត្រូវ​ប្រធានាធិបតី​ដោះ​លែង​អាច​រួច​ពី​ការ​សម្លាប់​យក​ធ្វើ​ម្ភូ​ប​អស់​មួយ​ជីវិត ។

បុណ្យ THINKSGIVING នា​ឆ្នាំ​នេះ​ដោយសារ​ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 ផ្ទុះ​ខ្លាំង​ថ្មី​នៅ
អា​មេ​រិ​ក​អាជ្ញាធរ​សុខាភិបាល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​យក​ល្អ​ចៀស​វាង​កុំ​ចេញ​ទៅ​ក្រៅ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ