ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះទៀតហើយ! មិនដឹងអស់អីខ្លះទេ ម្តងនេះឆេះឃ្លាំងសម្ងួតស្រូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​អគ្គី​ភ័យ​មួយ​កន្លែង​កើតឡើង នៅ​ឃ្លាំង​ស​ម្ងួ​ត​ស្រូវ ស្ថិត​ភូមិ​កណ្ដាល…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​អគ្គី​ភ័យ​មួយ​កន្លែង​កើតឡើង នៅ​ឃ្លាំង​ស​ម្ងួ​ត​ស្រូវ ស្ថិត​ភូមិ​កណ្ដាល ផ្លូវជាតិ​លេខ​២ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ម្ចាស់​ឃ្លាំង​ខាងលើ​មានឈ្មោះ ប៊ុ​ន សុធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ ស​ម្ងួ​ត​ស្រូវ ។
ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ភ្លើងចង្ក្រាន​ស​ម្ងួ​ត​ខ្ទាត​ចំ​សំបកបាវ​ចាស់​ៗ ។ ដែល​ជា​ប្រភេទ​សំណង់ ឃ្លាំង​ថ្ម​ប្រក់​ស័ង្កសី (​ទំហំ ៤០​ម៉ែត្រ​x ៧០​ម៉ែត្រ ) ។ សម្ភារៈ​ខូចខាត​មាន រោង​ដាក់​សំបកបាវ​ទំហំ​៣​ម៉ែត្រ x២០​ម៉ែត្រ ។ ចំណែក​មនុស្ស​គ្មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។

ករណី​នេះ​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ ១១​គ្រឿង មាន​រថយន្ត​កា​រិ​.​អគ្គី​ភ័យ ចំនួន​០៨​គ្រឿង និង​រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់​មាន​ដូច​ខាងក្រោមៈ រថយន្ត​ស្នងការ​ខេត្ដកណ្ដាល ចំនួន​០៣​គ្រឿង ។ រថយន្ត​អគ្គី​ភ័យ​ស្រា​បៀ​កម្ពុជា​ចំនួន ០១​គ្រឿង​។ ដោយ​បាន​ពន្លត់​ចប់ នៅ​ម៉ោង ៩​និង​៥៣​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ