ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! ទើបឆ្លងទន្លេ​បាន២ខែ ធ្វើសកម្មភាពលើអ្នកជិត​ខាង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ស្ត្រី​ម្នាក់​​ទើប​សម្រាល​កូនបាន​២​ខែ ​បានធ្វើសកម្មភាព​​ចូលក្នុង​បន្ទប់​របស់​​ស្ត្រីជាអ្នកជិតខាង​ម្នាក់ទៀត​​លួច​ទ្រព្យសម្បត្តិ​ និង​គ្រឿងអលង្ការ​អស់​ជា​ច្រើន ​រួច​បំរុង​​គេចខ្លួន តែ​ត្រូវ​ឪពុក​របស់​​ស្ត្រី​​រង​គ្រោះ​ចាប់​បាន និងនាំយកទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។…

ខេត្តសៀមរាប​ ៖ ​ស្ត្រី​ម្នាក់​​ទើប​សម្រាល​កូនបាន​២​ខែ ​បានធ្វើសកម្មភាព​​ចូលក្នុង​បន្ទប់​របស់​​ស្ត្រីជាអ្នកជិតខាង​ម្នាក់ទៀត​​លួច​ទ្រព្យសម្បត្តិ​ និង​គ្រឿងអលង្ការ​អស់​ជា​ច្រើន ​រួច​បំរុង​​គេចខ្លួន តែ​ត្រូវ​ឪពុក​របស់​​ស្ត្រី​​រង​គ្រោះ​ចាប់​បាន និងនាំយកទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។

ហេតុការណ៍​ឃាត់ខ្លួន​ស្ត្រី​ជាជនសង្ស័យ​ម្នាក់​​ខាងលើ​​បាន​ធ្វើ​ឡើង​​កាលពី​​ថ្ងៃ​ទី​២៤ ខែ វិច្ឆិកា ​ឆ្នាំ​២០២០ ​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប ខេត្តសៀមរាប ​។

ជនសង្ស័យ​ឈ្មោះ ទ្រី រ៉ូ​មី​ហ្សឺ ហៅ ធី នី​តា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ ជាខ្មែរអ៊ិស្លាម (ស្ត្រីជាជនសង្ស័យរូបនេះទើបសម្រាលកូនបាន​​២ខែ ហើយ​កូននោះបាន​បាត់បង់ជីវិតទៅវិញ) មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ភូមិឃុំកើតហេតុខាងលើ ដោយ​មាន​ផ្ទះ​នៅ​ជិត​គ្នាជាមួយជនរងគ្រោះ​ ។ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សំ ស្រី​ដែន ហៅ ហ្វា​ស៊ី​រ៉ា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​បុគ្គលិក​ផ្សារ​ទំនើប មាន​ទីលំនៅ​​ក្នុង​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ ។​

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​​​ឱ្យ​ដឹងកាលពីវេលាម៉ោង​៨និង​​៣០នាទីព្រឹកថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ​​ថា មុនពេលកើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​មិន​បាន​នៅផ្ទះ ដោយសារ​​មានធុរៈ​ចេញ​ទៅ​ខាងក្រៅបាត់​ ស្រាប់តែ​ស្ត្រីជា​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុង​បន្ទប់​គេង​របស់​ស្ត្រី​​រង​គ្រោះ ដែលមិន​បាន​ចាក់សោ​ទ្វារ ​ដោយ​​បាន​លួច​យក​ទ្រព្យសម្បត្តិ​ រួម​មាន​ ​កងដៃ​ឈុត​​ប្លា​ទី​ន​ចំនួន​១០​កង ​តម្លៃ​​៧០០​ដុល្លារ​, ​ខ្សែដៃ​ប្លាទីនច្រវាក់​ឆាប​១​ខ្សែ មាន​ទម្ងន់៥​ជី ​​តម្លៃ​​៥០០​ដុល្លារ, ​ចិញ្ចៀន​ប្លាទីនម៉ូត​ផ្កា​ច័ន្ទ​ត្បូង​ពណ៌​ស​​មួយ​​វង់ តម្លៃ​៧០​ដុល្លារ​, ipad ១​គ្រឿង ពណ៌​មាស ​តម្លៃ​៥២០​ដុល្លារ, ​ប្រាក់​​ដុល្លារ​ចំនួន​៤០​ដុល្លារ​, ​ប្រាក់​បាត​ថៃ​ចំនួន​២០០​បាត​ និង​​ប្រាក់​​ចំនួន​១.៨០០.០០០​រៀល​ ​ដោយ​​ទ្រព្យសម្បត្តិ​ទាំងអស់ ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​ទូ​ខោអាវ ​មិន​បាន​ចាក់សោនោះទេ​ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ស្ត្រីជា​ជន​សង្ស័យ បម្រុង​ដើរ​ចេញ​មក​ក្រៅ ដើម្បី​គេចខ្លួនដែរ​ តែ​ត្រូវ​ឪពុក​របស់​​ស្ត្រី​​រង​គ្រោះ​បានឃើញ​ទាន់​ក៏​ឃាត់ខ្លួន​ភ្លាម​ៗ រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្ដង​។

​ក្រោយ​ពេលខ្លួន​ ស្ត្រីជា​ជនសង្ស័យ​បានឆ្លើយ​​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើសកម្មភាព​លួច​ប្រាកដ​មែន​។

បច្ចុប្បន្ន ស្ត្រី​ជា​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ជំនាញ​ខេ​ត្ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​​នៅ​​រសៀល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ចំណែក​​ទ្រព្យសម្បត្តិដែល​ដកហូត​បាន ត្រូវ​​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើ​ម​វិញ​គ្រប់​ចំនួនអស់​​ហើយ​ ។

​សូម​បញ្ជាក់​ថា បន្ទាប់​ពី​សមត្ថកិច្ច​យក​មក​ឃុំខ្លួន ស្ត្រីជា​ជនសង្ស័យ​ខាងលើ​មាន​អាកា​រៈ ចេះ​តែ​វិលមុខ និង​អស់កម្លាំង សន្លប់​ជា​ច្រើនលើក​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​​មក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​អស់​មួយ​យប់​មួយ​ថ្ងៃ រហូត​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជូន​ខ្លួន​មក​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ