ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូរ​មន្ត្រី ស្ថានីយ​ជញ្ជីង​អ​ចល័ត នៅ​ខេត្តស្វាយរៀង និង​ខេត្តកំពង់ស្ពឺ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ អមដំណើរ​ដោយ ឯកឧត្តម​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក លោក​ប្រធាន​លេខាធិការដ្ឋាន បាន​អញ្ជើញ​ចុះ​ទៅ​ប្រកាស ផ្លាស់​ប្តូរ​សមាសភាព​មន្ត្រី​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ស្ថានីយ​ជញ្ជីង​បា​វិត​-​ខេត្តស្វាយរៀង និង​ស្ថានីយ​ជញ្ជីង​ពោធិ៍​ថ្មី​- ខេត្តកំពង់ស្ពឺ ។

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានអោយ​ដឹង​ថា ការ​ផ្លាស់​ប្តូរ និង​តែងតាំង​មន្ត្រី​ថ្មី មក​បម្រើ​ការ​ក្នុង​ស្ថានីយ​ជញ្ជីង ក្នុង​គោលបំណង​ឱ្យ​មន្ត្រី​ទទួល​បានការ​ផ្លាស់​ប្តូរ និង​ចែករំលែក​បទ​ពិសោធន៍​ដល់​មន្ត្រី​ថ្មី​ៗ និង​ពង្រឹង​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​ការងារ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​មន្ត្រី​តាម​ស្ថានីយ​នីមួយ​ៗ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មី​ៗ​កន្លង​មកនេះ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ សមាសភាព​មន្ត្រី នៃ​ស្ថានីយ​ប្រាសាទ​- ខេត្តកំពង់ធំ និង​ស្ថានីយ​ពួក​- ខេត្តសៀមរាប ផង​ដែរ ។

សូម​ជម្រាប​ថា ការ​ចុះ​ឆ្មក់ និង​ត្រួតពិនិត្យ​ទាំង​យប់ លើ​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នា​វេលា​ម៉ោង ២​យប់​រំលង​អធ្រាត្រ ដល់ ម៉ោង​៤​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដឹកនាំ​ដោយ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​២៩​គ្រឿង ៕

https://www.facebook.com/mpwt.gov.kh/videos/442674027136072

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ