ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​ស្ថាប័ន​ជាតិ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តំណាង​គ្រប់​ស្ថាប័ន​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​លោក អ៊ឹ​ង…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តំណាង​គ្រប់​ស្ថាប័ន​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ទទួលមរណៈភាព នៅ​វេលា​ម៉ោង​០៩ និង​២០​នាទី នា​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយ​រោគាពាធ ហើយ​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​សព​នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅ​ភូមិ​ទ្រៀក សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។

លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឆ្លង​តាម​ដំណាក់ កាល​ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា ឯកឧត្តម ដែល​ជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ឆ្នើម​ក្នុង​ការ​ដឹកនាំ​មន្ត្រីរាជការ​បំពេញ​កាត​ព្វ កិច្ច​កសាង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ ក្នុង​រយៈពេល​៤១​ឆ្នាំ​មកនេះ​។ ក្នុង​មួយ​ជីវិត​របស់​លោក ដោយ​មាន​មនសិកា​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជាជន បាន​ធ្វើកា​បូជា​នូវ​កម្លាំងកាយ គំនិត​បញ្ញា ស្មារតី ក្នុង​ការ​ចូលរួម​កសាង​ជាតិ​មាតុភូមិ​កម្ពុជា ដែល​ទើប​រំដោះ​រួច​ពី​របប​ប្រល័យ ពូជសាសន៍ ប៉ុ​ល​ពត នា​ថ្ងៃជ័យ​ជម្នះ ៧​មក​រា ១៩៧៩ និង​កសាង​ការពារ​មាតុភូមិ កិច្ច​អភិវឌ្ឍន៍​ទៀត​ផង​។

ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ តំណាង​គ្រប់​ស្ថាប័ន​ជាតិ ក៏​បាន​ធ្វើការ​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង នៃ​ការ​បាត់បង់​មន្ត្រី​ថ្នាក់ដឹកនាំ​មួយ​រូប​ដ៏​ឆ្នើម ក្នុង​ជួរ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​ពោ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍ បច្ចេកទេស ក្នុង​ការ​ដឹកនាំ និង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​កន្លង​មក ព្រម ទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​កសាង និង​អភិវឌ្ឍន៍​នូវ​សម​ទ្ធិ​ផល​នានា នៅ​តាម​មូលដ្ឋាន​នៃ​ខេត្តសៀមរាប​។ ម្យ៉ាងទៀត​ការ​បាត់បង់​ស្វាមី លោកឪពុក ជីតា ជាទី​ស្រឡាញ់​របស់​បងស្រី និង​កូន​ៗ​ចៅ​ៗ ដូច​គ្រប់​ស្ថាប័ន​ជាតិ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ ដែល​បាត់បង់​នូវ​កម្មាភិបាល​ឆ្នើម​មួយ​រូប ក៏​ដូច​ជា​ការ​បាត់បង់​នូវ​វត្ថុ​អ្វីមួយ ដែល​រក​តម្លៃ​អ្វី​មក​ប្រៀបធៀប​ផ្ទឹម​ពុំ​បាន នៅ​ក្នុង​ក្រុម​គ្រួសារ និង សង្គម​ជាតិ​។

ក្នុង​នោះ​ដែរ​គណៈប្រតិភូ​គ្រប់​ស្ថាប័ន ក្រសួង ក៏​បាន​ធ្វើការ​បូជា​ទៀន​ធូប ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក អ៊ឹ​ង ហឿ​ន សូម​ឲ្យ​លោក បាន​ទៅ​កាន់​សុគតិភព​។ វត្តមាន​របស់​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នា​ឱកាស​នោះ​រួម​មាន​៖ គណៈប្រតិភូ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ លោក សំរឹទ្ធ សា​រុណ សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន​ខុទ្ទកាល័យ គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា​, ប្រតិភូ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក អ៊ឹ​ង វ​ណ្ណា​រិ​ន អនុ​នាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិក ,​ប្រតិភូ​ក្រសួង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ដឹកនាំ​ដោយ លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​, ព្រមទាំង​តំណាង​ក្រសួង ស្ថាប័ន និង​ក្រុមហ៊ុន គ្រឹះស្ថានសិក្សា​ឯកជន​ផង​ដែរ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល ចូលរួម​សម្តែង​ការ​រំលែក​ទុក្ខ​នៃ​ក្រុម​គ្រួសារ​សព គ្រប់​តំណាង​ស្ថាប័ន​ទាំងអស់ ក៏​បាន​ធ្វើការ​ប្រគល់​នូវ​លិខិត​រំលែក​ទុក្ខ​របស់​ស្ថាប័ន​នីមួយ​ៗ​រួម​ទាំង​បច្ច័យ ដើម្បី​ចូល រួម​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព លោក អ៊ឹ​ង ហឿ​ន យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ បុណ្យសព​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះ​សាសនា​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី