ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ប្រណីត Ronaldo នឹង​លេច​រូបរាង​ក្នុង​មូលដ្ឋាន​អតីត​ក្លិប​ចាស់​របស់​ខ្លួន

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី The Sun បានឱ្យ​ដឹង​ថា​កីឡាករ Cristiano Ronaldo នឹង​បើក​សណ្ឋាគារ​ដ៏​ប្រណីត​ថ្មី​មួយ នៅ​ក្នុង​មូលដ្ឋាន​អតីត​ក្លិប​ចាស់​របស់​ខ្លួន…

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី The Sun បានឱ្យ​ដឹង​ថា​កីឡាករ Cristiano Ronaldo នឹង​បើក​សណ្ឋាគារ​ដ៏​ប្រណីត​ថ្មី​មួយ នៅ​ក្នុង​មូលដ្ឋាន​អតីត​ក្លិប​ចាស់​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង Manchester ចក្រភព​អង់គ្លេស​។

រូប​ផែនការ​សាងសង់​សណ្ឋាគារ​ក្នុង​ទីក្រុង Manchester

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Manchester United ដែល​បច្ចុប្បន្ន​មាន​វ័យ ៣៥​ឆ្នាំ ទទួល​បាន​សិទ្ធិ​គ្រប់គ្រាន់​ពី​អាជ្ញាធរ​អង់គ្លេស​លើ​ផែនការ ដើម្បី​សាងសង់​សណ្ឋាគារ​ប្រណីត ដែល​មាន​កម្ពស់​១១​ជាន់ និង​មាន ១៥០​បន្ទប់ បូក​រួម​ទាំង​រង្គសាល​នៅ​ជាន់​ផ្ទាល់​ដី សម្រាប់​បម្រើ​ដល់​សាធារណជន និង​ភ្ញៀវ​។ ហើយ​តាម​ការ​គ្រោងទុក​សណ្ឋាគារ​ដ៏​ប្រណីត​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៣៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយនឹង​បើក​ដំណើរការ​នា​ឆ្នាំ ២០២៣ ខាង​មុខ​។

ផែនការ​នេះ នឹង​ធ្វើ​ឱ្យ Ronaldo ក្លាយជា​ដៃគូ​ប្រជែង​លើ​មុខ​ជំនួញ​សណ្ឋាគារ ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​ចាស់ គឺ លោក Gary Neville និង​លោក Ryan Giggs ដែល​មាន​ភាគហ៊ុន​រួម​គ្នា ក្នុង​ការ​បើក​សណ្ឋាគារ​ប្រណីត​ចំនួន​២ នៅ​ក្នុង​ទីក្រុង​ខាងលើ​។

រូប​ផែនការ​សាងសង់​សណ្ឋាគារ​ក្នុង​ទីក្រុង Manchester

សូម​បញ្ជាក់​ថា Ronaldo ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ឱ្យ​ក្រុម​សេះបង្កង់ Juventus បាន​បើក​ដំណើរការ​សណ្ឋាគារ​ប្រណីត ដែល​មាន​ស្លាក​យីហោ​ផ្ទាល់ខ្លួន​ឈ្មោះ​ថា «Pestana CR7» នៅ​ឯ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​ចំនួន​២​រួច​មក​ហើយ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង Lisbon និង​ក្នុង​តំបន់ Madeira​។ ខណៈ​ដែល​គម្រោង​បើក​សណ្ឋាគារ​មួយទៀត ក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​វិបត្តិ​ពិភពលោក​បណ្តាល​មក​ពី Covid-19៕

រូប​ផែនការ​សាងសង់​សណ្ឋាគារ​ក្នុង​ទីក្រុង Manchester
រូប​ផែនការ​សាងសង់​សណ្ឋាគារ​ក្នុង​ទីក្រុង Manchester
រូប​សណ្ឋាគារ​ទាំង​២​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់
រូប​ផែនការ​សាងសង់​សណ្ឋាគារ​ក្នុង​ទីក្រុង Manchester
រូប​សណ្ឋាគារ​ទាំង​២​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ