ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ជួយ​ដឹក​ជញ្ជូន​​ម៉ាស​ទៅ​កាន់​ឃ្លាំង​ស្តុក​ក្រសួង​សុខាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ជំនួយ​ម៉ាស​ចំនួន​២​លាន​និង​បរិក្ខារ​ពេទ្យ​សរុប​១២​មុខ ដល់​រដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ជំនួយ​ម៉ាស​ចំនួន​២​លាន​និង​បរិក្ខារ​ពេទ្យ​សរុប​១២​មុខ ដល់​រដ្ឋាភិបាល និង
ប្រជាជន​មី​យ៉ា​ន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​-១៩ ។

ចំណែក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិ
បាល​រាជធានី​ភ្នំពេញ ជួយ​ដឹក​ជញ្ជូន​ម៉ាស​ចេញពី សាលា​រាជធានី​ភ្នំពេញ យក​ទៅ​កាន់​ឃ្លាំង​ស្តុក​របស់​ក្រសួងសុខាភិបាល ដើម្បី​រៀបចំ​ដឹក​តាម​យន្តហោះ​ពិសេស​បញ្ជូន​ទៅ​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា​។

នៅ​ក្នុង​បេសកកម្ម​លើក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំ​យក​ជំនួយ​នេះ ទៅ​កាន់​រដ្ឋធានី​ណៃ​ពិដោរ នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ