ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ២គ្រឿង​ពន្លះគ្នា ឆក់យកជីវិតម្នាក់​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​រវាងម៉ូតូបុកជាមួយម៉ូតូ​កាលពី​ វេលា​ម៉ោង១១និង5​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ២០២០​ លើកំ​ណាត់​ផ្លូវជាតិ​លេខ៥៣ ត្រង់​ចំណុច​ភូមិ​អូរ​រោង​…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​រវាងម៉ូតូបុកជាមួយម៉ូតូ​កាលពី​ វេលា​ម៉ោង១១និង5​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ២០២០​ លើកំ​ណាត់​ផ្លូវជាតិ​លេខ៥៣ ត្រង់​ចំណុច​ភូមិ​អូរ​រោង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ។

​មន្ត្រី​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លា.ប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ឈ្មោះ ភាវ ស្រ៊ុ​ន ភេទប្រុស មុខរបរ​កាប់​ជ្រូក មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ សុខ វណ្ណ​ដេ​ត ភេទប្រុស អាយុ២៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស មុខរ​បរជា​បុគ្គលិក​មេក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា ។

​តាម​​​ប្រភពដដែលបាន​បន្ត​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង២នាក់​​បាន​ជិះ​ម៉ូតូ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៣​ ក្នុង​​ទិសដៅ​បញ្ច្រាស​​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង ចំណែក​​ម្នាក់ទៀត​បាន​រង​របួសធ្ងន់ ។

ក្រោយពេលកើតហេតុ ​ជន​រង​គ្រោះ​ដែល​បាត់បង់​ជីវិត ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ ។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ដោយសារ​អ្នកបើកបរ​​ម៉ូតូ​មាន​ល្បឿន​លឿន និង​ខ្វះ​ការ​​ប្រុង​ប្រយ័ត្ន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ