ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​​គេ​ពីក្រោយ លុះ​ម្ចាស់​ឡាន​សុំ​ស្មើគ្នា​ ក៏​មិន​ព្រម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​​រថយន្ត​​មួយគ្រឿង​​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការ​តិចតួច ហើយ​ខាង​ម្ចាស់​រថយន្ត​សុំ​ស្មើ​គ្នា តែ​ភាគី​ខាង​ម្ចាស់ម៉ូតូ​មិន​ព្រម​ទេ ដោយ​ទាមទារ​រង់ចាំ​មេ​មក​ដោះស្រាយ​សិន ទើបសុខចិត្តបញ្ចប់រឿង ។ ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​២៤…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​​រថយន្ត​​មួយគ្រឿង​​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការ​តិចតួច ហើយ​ខាង​ម្ចាស់​រថយន្ត​សុំ​ស្មើ​គ្នា តែ​ភាគី​ខាង​ម្ចាស់ម៉ូតូ​មិន​ព្រម​ទេ ដោយ​ទាមទារ​រង់ចាំ​មេ​មក​ដោះស្រាយ​សិន ទើបសុខចិត្តបញ្ចប់រឿង ។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់​ចំណុច​ជិត​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ភាគី​​​ខាង​រថយន្ត​​មួយគ្រឿង​ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD- 7626 ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ។ ​ចំណែកភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-3264 បើកបរ​ដោយ​បុរស​មិនស្គាល់អត្តសញ្ញាណ​ម្នាក់​ មានវ័យ​ជាង​៥០​ឆ្នាំ ​។​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់ រួម​ទាំង​អ្នកបើកបរ​បាន​បើករថយន្ត​ម៉ាកតា​កូ​ម៉ា ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំនុច​កើតហេតុ​​ខាងលើ​ ស្រាប់តែ​មាន​បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកស្គូ​​ពី ពណ៌​ក្រហម ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​បាន​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​​ម៉ាកតា​កូ​ម៉ា​នោះ​ពីក្រោយ បណ្ដាល​ឲ្យ​បែក​ស្តុ​ប​ក្រោយ​ចំហៀង​ខាងឆ្វេង​បន្តិច ។ ដោយឡែក​ខាង​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផែ្ន​ក​ខាង​មុខ ​រីឯ​​អ្នក​បើក​បរ​ម៉ូតូ​​បាន​សន្លប់​មួយសន្ទុះ​ក៍​ដឹងខ្លួន​វិញ ដោយសារ​តែ​ស្រវឹង ។

តាម​ប្រភពព័ត៌មានបានបន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​ទៅ​កន្លែង​កើតហេតុ ​ហើយ​បាន​បាញ់ថ្នាំ សម្គាល់ រួច​យក​​ទាំងម៉ូតូ និង​រថយន្ត​ដាក់​គៀន ដើម្បី​កុំ​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​ដទៃ​ទៀត ព្រមទាំង​អោយ​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា​ផង​ដែរ ។

តាម​ប្រភពព័ត៌មានបាន​បន្តទៀត​ថា នៅ​ពេលធ្វើការ​​សម្របសម្រួល​គ្នានោះ ដោយសារ​ភាគី​ខាង​រថយន្ត​មិន​ចង់​​មាន​បញ្ហា​វែង​ឆ្ងាយ ក៏​បាន​សុំ​ស្មើគ្នា តែ​ភាគី​ខាង​​ម៉ូតូមិន​សុខចិត្ត ដោយ​និយាយ​ថា ចាំ​មេ​របស់​គាត់​មក​សិន ។ ក្នុង​ការ​សម្របសម្រួល​គ្នា​​ខាងលើនោះ​អស់​ជាង​១​ម៉ោង តែ​ភាគី​ខាង​ម៉ូតូ​​នៅ​មិន​ស្តាប់​គ្នា ទោះបីជា​សមត្ថកិច្ច ជួយ​និយាយ បញ្ជាក់​ហេតុផល​ប្រាប់​​យ៉ាង​ណា ក៏​តែ​មិន​ព្រម​ដដែល ។

ក្រោយ​កើតហេតុ ភាគី​ខាង​ម៉ូតូ​បាន​ទូរ​ស័ព្ទ​ទៅ​ជួប​មេ​របស់​ខ្លួន ហើយ​ហុច​ទូរ​ស័ព្ទ​អោយ​សមត្ថកិច្ច​មូលដ្ឋាន​និយាយ​ជាមួយ​ ទើបភាគី​​ខាង​ម៉ូតូ​សុខចិត្ត​យល់ព្រម​បញ្ចប់រឿង ដោយ​យក​ម៉ូតូ​ និង​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿងតែម្តង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ