ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​​ភេទ​ទី​៣ ​ក៏​ចូលរួម​ធ្វើ​បាតុកម្ម​ទាម​ទារ​លក្ខណៈ​ស្មើភាព​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ

1 ខែ មុន

ប្រទេស​ថៃ ៖ តាម AFP ថា នា​ពេល​កន្លង​មក​នេះ ពួក​ភេទ​ទី​៣​ថៃ​ក៏​បាន​លើកគ្នា​ចូលរួម​ធ្វើ​បាតុ​កម្ម​ដែរ​នៅ​តាម​ដង​វិ​ថី​នៃ​ក្រុង​បាងកក ទាមទារ​សិទ្ធិ​ស្មើភាព​កាន់តែ​ច្រើន និង​លទ្ធិ ប្រជា​ធិ​បតេ​យ្យ…

ប្រទេស​ថៃ ៖ តាម AFP ថា នា​ពេល​កន្លង​មក​នេះ ពួក​ភេទ​ទី​៣​ថៃ​ក៏​បាន​លើកគ្នា​ចូលរួម​ធ្វើ​បាតុ​កម្ម​ដែរ​នៅ​តាម​ដង​វិ​ថី​នៃ​ក្រុង​បាងកក ទាមទារ​សិទ្ធិ​ស្មើភាព​កាន់តែ​ច្រើន និង​លទ្ធិ ប្រជា​ធិ​បតេ​យ្យ ។

កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ពួក​គេ​បាន​នាំ​គ្នា​គ្រវី​ទង់ឥន្ទធនូ​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ក្រុងបា​កក ។ នា​ថ្ងៃ​ទី​២៥ តុលា ពួក​គេ​ក៏​ចូលរួម​ធ្វើ​បា​តុកម្ម​ដោយ​គ្រវី​ទង់​ឥន្ទធនូ ។ រួច​ក្នុង​បាតុកម្ម​ថ្ងៃ​ទី​៧វិ​ចិ្ឆ​កា ពួក​ភេទ​ទី​៣​ក៏​មាន​វត្តមាន ។ ក្នុង​បាតុកម្ម​ថ្ងៃទី​១៩ វិច្ឆិកា មាន​ពួក​បាតុករ​លើក​ទង់​ដូច​គ្នា​នោះ​នៅ​ក្រុង​បាងកក ។

ក្នុង​បាតុកម្ម​ពួក​ភេទ​ទី​៣​តែង​និយម​ស្លៀក​រ៉ូ​ប​ពណ៌​ខ្មៅ ផាត់មុខ​ផាត់​មាត់ ពាក់​គ្រឿងអលង្ការ​ពណ៌​ទឹកប្រាក់ និង​កាន់​មេក្រូ​អំពាវនាវ​ឲ្យ​មាន​សមភាព​ខាង​ភេទ និមិត្តរូប​របស់​សហគមន៍​ភេទ​ទី​៣ដែល​កាន់តែ​បង្ហាញខ្លួន​ច្រើន​ក្នុង​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ថៃ ។

ក្នុង​បាតុកម្ម​ពួក​ភេទ​ទី​៣​និយាយ​ថា យើង​មិនអាច​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ បើ​សិទ្ធិ​របស់​ជន​ភេទ​ទី​៣​មិន​មាន​ថែម​ទៀត​នោះ ។ បាតុករ​ភេទ​ទី​៣​ម្នាក់​អាយុ​២១​ឆ្នាំ​អះ
អាង​ប្រាប់ AFP ថា ខ្ញុំ​ក៏​ចូលរួម​តស៊ូ​ដែរ​ដើម្បី​អ​នា​គត​របស់ខ្ញុំ ។ បាតុករ​ភេទ​ទី​៣​ម្នាក់​ទៀត​អះអាងថា សហគមន៍​របស់​យើង​មិន​មាន​សិទ្ធិ​ដូច​គ្នា​ទេ ការទាមទារ​សំខាន់​របស់​យើង គឺ​ការ​រៀប​ការ​ស្របច្បាប់​របស់​ភេទ​ទី​៣ ដូច​នៅ​តៃវ៉ាន់​ដែល​អនុញ្ញាតឲ្យ​មានការ​រៀប​ការ​បែប​នោះ​ចាប់​តាំងពី​ឆ្នាំទៅមិ​ញ ។

​ប្រៀបធៀប​ជាមួយ​ប្រទេស​ជា​ច្រើន ប្រទេស​ថៃ​ហាក់​មានការ​អនុគ្រោះ​ច្រើន​ចំពោះ​ភេទ​ទី​៣ និង​ពួក​អ្នក​វះកាត់​ប្ដូរ​ភេទ ដែល​មាន​កាន់តែ​ច្រើន​ក្នុង​ប្រទេស ។ ពួក​ភេទ​ទី​៣​ឃើញ​មានមុខ​ច្រើន​ក្នុង​ការ​ផ្សាយ​ពា​ណិ​ជ្ច​កម្ម និង​ខ្សែភាពយន្ត និង​ឃើញ​មាន​ក្នុង​ទំព័រ​មុខ​នៃ​បណ្ដា​ទស្សនាវដ្ដី​ម៉ូ​ដ និង​មាន​រហូត​ដល់​ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​ខ្ទើយ ដែល​ការ​ប្រកួត​ទាំង​នោះ​តាមដាន​ទស្សនា​ដោយ​មនុស្ស​ច្រើន​លាន​នាក់ ។

សហគមន៍​ភេទ​ទី​៣​ថៃ​បាន​ចេញ​មុខ​គាំទ្រ ការ​ទាមទារ របស់​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ ដូច​ជា​ការ​លាលែង​របស់​នាយក​រដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ និង​ការកាត់​បន្ថយ​អំណាច​ព្រះមហាក្សត្រ​ជាដើម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo