ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីឆ្ពោះទៅរកទេសចរណ៍មានគុណភាពខ្ពស់

4 ម៉ោង មុន
  • ភ្នំពេញ

ប្រទេសវៀតណាម ៖ វិស័យទេសចរណ៍របស់ប្រទេសវៀតណាម កំពុងតែផ្លាស់ប្តូរការផ្តោតអារម្មណ៍ពីចំនួនវត្តមានភ្ញៀវទៅជាគុណភាពខ្ពសនៃបទពិសោធន៍ ដោយជំរុញឱ្យមានការចំណាយខ្ពស់ និងការស្នាក់នៅបានយូរជាងមុន ជាពិសេសការត្រឡប់មកកម្សាន្តវិញច្រើនដង ខណៈដែលទាំងផ្នែកអាជីវកម្ម និងអ្នកកំណត់គោលនយោបាយកំពុងតែរួមគ្នាជំរុញការអភិវឌ្ឍផលិតផលលំដាប់ខ្ពស់ (Premium)…

ប្រទេសវៀតណាម ៖ វិស័យទេសចរណ៍របស់ប្រទេសវៀតណាម កំពុងតែផ្លាស់ប្តូរការផ្តោតអារម្មណ៍ពីចំនួនវត្តមានភ្ញៀវទៅជាគុណភាពខ្ពសនៃបទពិសោធន៍ ដោយជំរុញឱ្យមានការចំណាយខ្ពស់ និងការស្នាក់នៅបានយូរជាងមុន ជាពិសេសការត្រឡប់មកកម្សាន្តវិញច្រើនដង ខណៈដែលទាំងផ្នែកអាជីវកម្ម និងអ្នកកំណត់គោលនយោបាយកំពុងតែរួមគ្នាជំរុញការអភិវឌ្ឍផលិតផលលំដាប់ខ្ពស់ (Premium) និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនកំណើនប្រាក់ចំណូល ។ នេះបើតាមសារព័ត៌មានវៀតណាម Tuoi Tre និងប្រភពផ្សេងទៀតបានចេញផ្សាយ ។

តាមរយៈយុទ្ធសាស្ត្រនេះ វៀតណាមមានគោលបំណងលើកទឹកចិត្តដល់ការស្នាក់នៅយូរជាងមុន និងការចំណាយក្នុងភ្ញៀវម្នាក់ៗកាន់តែខ្ពស់ ដែលត្រូវទាមទារឱ្យមានការអភិវឌ្ឍសេវាកម្មទេសចរណ៍គុណភាពខ្ពស់ ការវិនិយោគលើអាកាសចរណ៍ និងកន្លែងស្នាក់នៅ ក៏ដូចជាការធ្វើទីផ្សារមានគោលដៅច្បាស់លាស់ជាងមុន ។ នេះជាការបោះជំហានយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររូបភាពពីទេសចរណ៍បែបមហាជន ទៅជាគោលដៅទេសចរណ៍គុណភាពវិញ ។ ស្របពេលការផ្តល់ជូនទាំងផលិតផល និងបទពិសោធន៍ទេសចរណ៍លំដាប់ខ្ពស់ថ្មីៗ កំពុងលេចចេញជារូបរាងនៅទូទាំងគោលដៅសំខាន់ៗ ។

ជំនួសឱ្យការទាក់ទាញចំនួនភ្ញៀវឱ្យបានច្រើនបំផុតនោះ វៀតណាមងាកមកពង្រឹងសេវាកម្មប្រណីតៗ ដើម្បីទាក់ទាញភ្ញៀវមានលទ្ធភាពចំណាយខ្ពស់ និងស្នាក់នៅបានយូរ ។ ជាមួយគ្នានោះដែរ បទពិសោធន៍ថ្មីប្លែកៗ រួមបញ្ចូលសេវាកម្មដូចជា ការជិះឧទ្ធម្ភាគចក្រទស្សនាទេសភាពពីលើអាកាស និងការជិះទូកកម្សាន្ត ជាដើម ដោយជួយបង្កើតរូបភាពទេសចរណ៍ថ្មី មិនសូវមានពីមុនមក ។ ចំណែកការផ្ដល់ជូនជម្រើសស្នាក់នៅលំដាប់ផ្កាយ ៥ និងការកម្សាន្តបែបឯកជន វៀតណាមរំពឹងថា នឹងអាចជម្រុញឱ្យភ្ញៀវចំណាយកាន់តែច្រើនលើសេវាកម្មដែលមានគុណភាពខ្ពស់ ។

លើសពីនេះទៀត ការពង្រឹងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិក៏ជារឿងដ៏សំខាន់ តាមរយៈការនាំទីក្រុងធំៗដូចជា ហូជីមិញ ជាដើម ដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ស៊ីវិល័យ ប្រកួតប្រជែងជាមួយទីក្រុងល្បីៗផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

គួរបញ្ជាក់ជូនថា ប្រទេសវៀតណាមបានកត់ត្រាភ្ញៀវទេសចរបរទេសចំនួន ២១,៥លាននាក់ និងការធ្វើដំណើរក្នុងស្រុក ១៣៥,៥លានដង កាលពីឆ្នាំមុន ដោយបានជួយបង្កើតប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ១ពាន់លានដុង ឬប្រមាណ ៣៧,៩៥ពាន់លានដុល្លារអាមេរិក។ ទោះយ៉ាងណាក៏ដោយ ប្រទេសមានប្រជាជនសរុបជាង ១០២លាននាក់មួយនេះ មានគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ២៥លាននាក់ អ្នកធ្វើដំណើរក្នុងស្រុកចំនួន ១៥០ លាននាក់ និងប្រាក់ចំណូលប្រហែល ១,១២ពាន់លានដុង ឬ ៤២,៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ