ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ចង់បាន​កីឡាករ​ឆ្នើម​២​រូប​នេះ​ជាង Lionel Messi

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Independent បានឱ្យ​ដឹង​ថា​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City លោក Pep Guardiola…

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Independent បានឱ្យ​ដឹង​ថា​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City លោក Pep Guardiola បាន​ស្នើ​ក្លិប​ឱ្យ​ត្រៀម​កញ្ចប់​ថវិកា​ធំ​មួយ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ Harry Kane របស់​ក្រុម Spurs និង Jack Grealish របស់​ក្រុម Aston Villa​។

Man City ទើបតែ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចាញ់​ក្រុម Spurs កាលពី​ស​ប្តា​ហ៍​មុន ដោយ​លទ្ធផល ១-០ បើ​ទោះបីជា​ស្ថិត​ក្នុង​ការ​ប្រកួត​នេះ បាន​បង្ហាញ​ថា​ក្រុម​លោក Pep Guardiola មាន​ប្រៀប និង​បង្កើត​ឱកាស​ច្រើន​ជាង​ក្រុម​របស់​លោក José Mourinho យ៉ាងណា​ក៏​ដោយ​។ ដែល​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​កម្សោយ​នៅ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម Man City​។

Man City បច្ចុប្បន្ន​មាន​តែ Sergio Aguero និង Gabriel Jesus តែ​ប៉ុណ្ណោះ ដែល​ជា​ខ្សែប្រយុទ្ធ​ជម្រើស​ដំបូង​របស់​ក្រុម​។ ដោយ​មិន​អាច​ពឹង​លើ Ferran Torres ឬ Raheem Sterling ដើម្បី​លេង​ក្នុង​តំណែង​ប្រយុទ្ធ​បាន ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ឡើយ​ដែល​គ្រូបង្វឹក​រូប​នេះ កំពុង​ពិចារណា​លើ​ការ​ចុះហត្ថលេខា​លើ​កីឡាករ​ថ្មី​។

តាម​ប្រភព​ដដែល​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា លោក Pep Guardiola បាន​ដាក់​ខ្សែប្រយុទ្ធ​អង់គ្លេស​ទាំង​២​រូប​គឺ Harry Kane និង Jack Grealish ជា​គោលដៅ​ធំ​បំផុត​របស់​លោក ជាង​ការ​ចង់បាន​អតីត​កូនក្រុម​ចាស់ Lionel Messi របស់​ក្រុម Barcelona ដើម្បី​យក​មក​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ