ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​សម្រេច​បើក​ឱ្យ​មាន​អ្នក​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​តទៅ

3 ឆ្នាំ មុន

អង់គ្លេស ៖ វា​បាន​ក្លាយជា​ដំណឹង​ដ៏​ល្អ សម្រាប់​អ្នកគាំទ្រ​កីឡា ជា​ពិសេស​កីឡាបាល់ទាត់​នៅ​ចក្រភព​អង់គ្លេស បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អនុញ្ញាត​បើក​ឱ្យ​មាន​អ្នក​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​ក្រោយ​។ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ កាលពី​ថ្ងៃ​ទី ២៣…

អង់គ្លេស ៖ វា​បាន​ក្លាយជា​ដំណឹង​ដ៏​ល្អ សម្រាប់​អ្នកគាំទ្រ​កីឡា ជា​ពិសេស​កីឡាបាល់ទាត់​នៅ​ចក្រភព​អង់គ្លេស បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អនុញ្ញាត​បើក​ឱ្យ​មាន​អ្នក​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​ក្រោយ​។

រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ កាលពី​ថ្ងៃ​ទី ២៣ វិច្ឆិកា ម្សិលមិញ ដែល​បញ្ជាក់​ពី​កា​រដក​បម្រាម​ចាកសោរ​ប្រទេស​ដោយសារ Covid-19 ចាប់ពី​ថ្ងៃ​ទី ២ ធ្នូ តទៅ​។ ការ​ប្រកាស​នេះ គឺជា​ការ​រស់រាន​ឡើង​វិញ សម្រាប់​កីឡាបាល់ទាត់ រួម​និង​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ ខណៈ​ដែល​កីឡដ្ឋាន​ទាំងអស់ ត្រូវ​បាន​លេង​ដោយ​គ្មាន​វត្តមាន​អ្នក​ទស្សនា​ជា​លើក​ដំបូង ចាប់ពី​ខែមីនា​កន្លង​ទៅ​។

ក្នុង​សេចក្តី​ប្រកាស​នេះ បាន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ អាច​វិល​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ ក្នុង​ចំនួន​ច្រើន​បំផុត ៤០០០​នាក់ និង ២០០០​នាក់ ឬ ស្មើ​ពាក់កណ្តាល​នៃ​ចំនួន​កៅអី​សរុប​ក្នុង​កីឡដ្ឋាន អាស្រ័យ​លើ​វិធានការ​កំណត់​របស់​រដ្ឋបាល​ក្នុង​តំបន់​នីមួយ​ៗ​ទូ​ទាំង​ប្រទេស​។

បើ​ទោះបីជា​បើក​ឱ្យ​មាន​អ្នក​ទស្សនា​ឡើយ​វិញ ក៏​វិធានការ​រឹង​បន្តឹង​ជា​ច្រើន នៅ​តែ​ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​តាម​ដដែល ដើម្បី​ជា​ការ​ចូលរួម​ការពារ និង​កាត់​បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស Covid-19៕ (​ដកស្រង់​ចេញពី Reuters)