ឈ្មួញកណ្តាលម្នាក់លាក់ទុកជាង៣គីឡូក្នុងបន្ទប់ជួល ត្រូវបែកការណ៍
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី២២ ខែវិច្ឆឹកា ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី២២ ខែវិច្ឆឹកា ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី២២ ខែវិច្ឆឹកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ័រ វុទ្ធ នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ បានចុះបើកការស៊ើបអង្កេត និងស្រាវជ្រាវបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន នឹងជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់មួយករណី នៅចំណុចបន្ទប់ជួលក្បែររោងចក្រកាត់ដេរ តាមផ្លូវលំ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនប្រមាណជាង៣គីឡូក្រាម ។
ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះឈ្មោះ អ៊ុល ភារ: ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
លោកឧត្តមសេនីយ៍ ឯក ឡឹក វណ្ណៈ បន្តថា ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលសមត្ថកិច្ចចាប់ខ្លួនម្នាក់នេះ គឺជាឈ្មួញកណ្តាលទទួលទិញពីមេខ្លោងធំៗ ដែលនាំចូលមកពីប្រទេសឡាវ ដោយបានយកទៅលក់ និងចែកចាយឲ្យម៉ូយតូចៗ សម្រាប់ប្រើប្រាស់ជាបន្តបន្ទាប់ទៀត ។
ជាក់ស្តែងជនសង្ស័យម្នាក់នេះ ពេលទិញថ្នាំញៀនបានហើយ គេយកទៅលាក់ទុកនៅក្នុងបន្ទប់ជួល ដើម្បីលក់ នឹងចែកចាយបន្ត តែដោយមានការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ជនសង្ស័យត្រូវបានបង្ក្រាប នឹងចាប់ខ្លួនជាមួយសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធជាង៣គីឡូក្រាម ។
បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ