ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ត្រូវ​ដក​ឈ្មោះ​ពី​បញ្ជី​ក្រុម​ត្រៀម​ប៉ះ Dynamo Kyiv នៅរាត្រី​នេះ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្រុម Lionel Messi ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​ក្រុម Barcelona ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ត្រៀមប៉ះ​​ក្រុម Dynamo…

អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្រុម Lionel Messi ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​ក្រុម Barcelona ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ត្រៀមប៉ះ​​ក្រុម Dynamo Kyiv នៅ​​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ក្រប​ខណ្ឌ Champions League នា​រាត្រី​ថ្ងៃ​អង្គារ​នេះ។​

ក្រៅពី​ប្រធាន​ក្រុម​វ័យ ៣៣​ឆ្នាំ​ខាងលើ ខ្សែបម្រើ Frenkie de Jong ក៏​ត្រូវ​បាន​​ដក​ឈ្មោះ​ចេញ​ផង​ដែរ​។ ជុំវិញ​បញ្ហា​នេះ គ្រូបង្វឹក​លោក Ronald Koeman បាន​លើក​ឡើង​ពី​មូលហេតុ​សម្រេចចិត្ត​ មិនរាប់​បញ្ចូល​កីឡាករ​ទាំង​២​ក្នុង​បញ្ជី​ក្រុម ដោយ​លោក​ចង់ឱ្យ​ពួក​គេ​មាន​ពេលវេលា​សម្រាក​ខ្លះ​។

សូម​បញ្ជាក់​ថា Barcelona ត្រូវ​​អវត្តមាន​កីឡាករ​សំខាន់ ៤​រូប​ដោយសារ​តែ​បញ្ហា​របួស ដោយ​ក្នុង​នោះ​រួម​មាន Samuel Umtiti, Ronald Araujo, Gerard Pique និង Sergio Busquets​។ ខណៈ​បច្ចុប្បន្ន Barcelona កំពុង​កាន់កាប់​តំណែង​កំពូល​តារាង​ពូ​ល G តាម​ពីក្រោយ​ដោយ​ក្រុម Juventus, Dynamo Kyiv និង Ferencváros៕