ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ក្រុងភ្នំពេញ បំភ្លឺ​ករណី​ចោរលួច​ម៉ូតូ​១​គ្រឿង​នៅ​អូរ​បែក​ក្អម ម្ចាស់​រក​ឃើញ​នៅ​កន្លែង​ផ្ញើ​ម៉ូតូក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

3 ឆ្នាំ មុន

រាជ​ធា​ណី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យ​ឃើញ​ថា កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ…

រាជ​ធា​ណី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យ​ឃើញ​ថា កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ មាន​ករណី​ចោរកម្ម កើតឡើង​នៅ​ចំណុច​កន្លែង​ដាក់​ផ្ញើ​ម៉ូតូ នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ករណី​នេះ ត្រូវ​បាន​មហាជន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ស្ដីបន្ទោស​ទៅ​លើ​ភាពយឺត​យ៉ាវ នៃ​ការ​អន្តរា​គម​របស់​នគរបាល​ប៉ុស្តិ៍ ដែល​ធ្វើ​ឱ្យ​មុខសញ្ញា​សង្ស័យ​រត់​រួច​ពី​សំណាញ់​ច្បាប់ ​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះ​អញ្ជើញ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ។

លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រះ​ចក បាន​បំភ្លឺ​ថា កាល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១២:៣០​នាទី មាន​ជន​រង​គ្រោះ​០២​នាក់ បាន​មក​ទំនាក់ទំនង​ជាមួយ​ប៉ុស្តិ៍​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្នើ​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ ដើម្បី​ទៅ​យក​ម៉ូតូ​០១​គ្រឿង​ដែល​ចោរ​បាន​លួច និង​រក​ឃើញ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ផ្លូវ​៨០ ភូមិ​២០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី កាន់ វណ្ណៈ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រះ​ចក បាន​ត្រួតពិនិត្យ លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​អូរ​បែក​ក្អម ពាក់ព័ន្ធ​នឹង​ករណី​ចោរលួច​ម៉ូតូ​ហុងដា​ប៊ីត ពណ៌​ក្រហម ផ្លា​ក​លេខ 1IM-3686 ។ បន្ទាប់​ពី​សួរនាំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ខាងលើ ដើមបណ្ដឹង​ទាំង​ពីរ​បាន​បញ្ជាក់​ថា ពួក​គាត់​បាន​រក​ឃើញ​ម៉ូតូ​របស់​គាត់​ខាងលើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ លោកនាយ​ប៉ុស្តិ៍ កាន់ វណ្ណៈ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ទទួលខុសត្រូវ​កន្លែង​ផ្ញើរ​ម៉ូតូ ជួយ​សហការ​រារាំង​ជន​ណា ដែល​មាន​បំណង​មក​យក​ម៉ូតូ​ដែល​មាន​ភិនភាគ​ដូច​ខាងលើ ។

លោកនាយ​ប៉ុស្តិ៍​នគរបាល បាន​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ទៅ​រង់ចាំ​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​នោះ​មុន ហើយ​លោក​បាន​ទំនាក់ទំនង​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ចុះ​បង្ក្រាប​ករណី​នេះ ។

បន្ទាប់​ពី​ផ្ទៀងផ្ទាត់​ឯកសារ​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ខាងលើ​រួច​មក ពិនិត្យ​ឃើញ​ថា មាន​ភាព​ត្រឹមត្រូវ កម្លាំង​ប៉ុស្តិ៍​បាន​ដកហូត​ម៉ូតូ​ពី​កន្លែង​ផ្ញើរ​នោះ និង​បាន​បំពេញបែបបទ​ប្រគល់​ឲ្យ​ជន​រង​គ្រោះជា​ម្ចាស់​កម្មសិទ្ធិ​នោះ​វិញ ។

ជន​រង​គ្រោះ​ខាងលើ មាន​សេចក្តី​ត្រេកអរ ដោយ​បាន​រក​ម៉ូតូ​ឃើញ​វិញ និង​អរគុណ ចំពោះ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដែល​បាន​ទំនាក់ទំនង​ជាមួយ​អ្នក​ទទួលខុសត្រូវ​កន្លែង​ផ្ញើ​ម៉ូតូ រារាំង​មិន​ឱ្យ​ជនល្មើស​យក​ម៉ូតូ​ចេញពី​ទីនោះ​បាន ។ ដោយឡែក កម្លាំង​ជំនាញ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រះ​ចក និង​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​សង្ស័យ​ខាងលើ ដើម្បី​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សាធារណៈជន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជាមួយ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ និង​សូម​ទទួលយក​ការ​រិះគន់​ទាំងឡាយ​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​កែ​លម្អ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ