ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊េរីទំនើប​បង្កគ្រោះ​​ក្នុង​ខណ្ឌចំការ​មន រួច​​ប្លុងឡាន​​ចោលនៅ​​ខណ្ឌមាន​​​ជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង​បុក​ម៉ូតូ​ស្គូ​​ពី​ដែល​ជិះ​ដោយ​នារី​២​នាក់​ពីក្រោយ បណ្តាល​អោយ​រង​របួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងក្នុង​ខណ្ឌ​ចំការមន ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​​គេច​រហូត​ដល់​ខណ្ឌមានជ័យ ក៏​ទុក​រថយន្ត​នោះ​ចោល​​រួច​អ្នកបើកបររថយន្ត​បាន​​រត់គេច​ខ្លួន​បាត់ ។ ​ហេតុការណ៍​​​ខាងលើ​នេះ​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា…

​រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង​បុក​ម៉ូតូ​ស្គូ​​ពី​ដែល​ជិះ​ដោយ​នារី​២​នាក់​ពីក្រោយ បណ្តាល​អោយ​រង​របួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងក្នុង​ខណ្ឌ​ចំការមន ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​​គេច​រហូត​ដល់​ខណ្ឌមានជ័យ ក៏​ទុក​រថយន្ត​នោះ​ចោល​​រួច​អ្នកបើកបររថយន្ត​បាន​​រត់គេច​ខ្លួន​បាត់ ។

​ហេតុការណ៍​​​ខាងលើ​នេះ​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ជិត​រោងចក្រ​គួ​ង​ហុង ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

រថយន្ត​​ស៊េរីទំនើប​ខាងលើ​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-1926 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ រត់គេច​ខ្លួន​បាត់ ។ ចំណែក​ម៉ូតូ​​មួយគ្រឿង​ខាងលើ​ម៉ាក​ស្គូ​​ពី ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 1AC-0305 ជិះ​ដោយ​នារី​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ​បាន​រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​២​នាក់​​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គូ​​ពី ពណ៌​ស ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន រថយន្ត​​ស៊េរីទំនើប​មួយ​គ្រឿង​ខាងលើ​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាកស្គូពី​.​ពីក្រោយ ​បណ្តាល​អោយ​អូស​ទាំង​ម៉ូតូ​និង​មនុស្ស​ចម្ងាយ​១០០​ម៉ែត្រ និង​ធ្វើ​អោយ​នារី​វ័យក្មេង​នាក់​នោះ រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ​ផងដែរ​។

តាម​ប្រភពដដែលបានបន្ត​ថា​ ដោយឡែក​រថយន្ត​វិញ នៅ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​គេច​ទាំង​រថយន្ត​ខូចខាត​ផែ្ន​ក​ខាង​មុខ រហូត​ដល់​ចំណុច​ជិត​ស្កុប​ចាក់​អង្រែ តាមបណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ក៏​បាន​ទុក​រថយន្ត​ចោល ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្ដង ។

ក្នុង​ហេតុការណ៍​ខាងលើនេះ​ សមត្ថកិច្ច​មូលដ្ឋាន​ទាំង​២​ខណ្ឌ​បាន​ទំនាក់ទំនង​គ្នា ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ​អោយ​ចុះ​ទៅ​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេលក្រោយទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ