ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារធាតុ​ម្យ៉ាង​នឹង​មិន​រាប់​បញ្ចូល​ក្នុង​តេស្ត​រក​សារធាតុ​ញៀន​របស់ Tyson និង Roy ឡើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​របាយការណ៍​មួយ​បាន​អះអាង​ថា ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន មុន​ការ​ប្រកួត​របស់ Mike Tyson តទល់​នឹង Roy Jones…

សហរដ្ឋអាមេរិក ៖ យោង​តាម​របាយការណ៍​មួយ​បាន​អះអាង​ថា ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន មុន​ការ​ប្រកួត​របស់ Mike Tyson តទល់​នឹង Roy Jones Jr នឹង​មិន​រាប់​បញ្ចូល​សារធាតុ​កញ្ឆា (Marijuana) ឡើយ ។

យោង​តាម​ការ​អះអាង​ពី​គេហទំព័រ BoxingScene បានឱ្យ​ដឹង​ថា​កីឡាករ​ទាំង​២ នឹង​ត្រូវ​អនុវត្ត​ការ​ធ្វើតេស្ត​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន​របស់ VADA មុន​ការ​ប្រកួត​ដែល​ជា​ការ​វិល​ត្រឡប់​ឡើង​សង្វៀន​ជា​ថ្មី​ម្តងទៀត របស់​កំពូល​អ្នក​ប្រដាល់​អា​មេ​រិ​ក​ទាំង​២​រូប ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២៨ វិច្ឆិកា ឆាប់​ៗ​ខាង​មុខ​នេះ នៅ​ឯ​មជ្ឈមណ្ឌល Staples ក្នុង​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) ។ ខណៈ​ដែល​គេហទំព័រ​ដដែល​ក៏​បាន​បញ្ជាក់​ថា ការ​ធ្វើតេស្ត​លើ​កីឡាករ​ទាំង​២​រូប នឹង​មិន​រាប់​បញ្ចូល​សារធាតុ​កញ្ឆា​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ Mike Tyson បាន​ក្លាយជា​អ្នកតស៊ូ​មតិ​ដ៏​ខ្លាំងក្លា​មួយ​រូប សម្រាប់​ការ​ផលិត​កញ្ឆា ហើយ​ក៏​បាន​បើក​ដំណើរការ​ក្រុមហ៊ុន​ដាំ​ដុះ​កញ្ឆា​ផ្ទាល់ខ្លួន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «Tyson Holistic Holdings»​។ អតីត​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​រូប​នេះ ក៏​ធ្លាប់​បាន​សារភាព​ថា ខ្លួន​បាន​ចំណាយ​ប្រាក់​ជាង ៤​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​លើ​ការ​ជក់​កញ្ឆា​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ