ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ច្បង​លោក​​​ត្រាំ​ឆ្លង​វីរុស​កូវីដ ខណៈ​អ្នក​ឆ្លង​​កើន​​លើស​១២​លាន​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក DONALDTRUMP JR កូនប្រុស​ច្បង​របស់​ប្រធានាធិបតីអា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ធ្វើតេស្ត​ឃើញលទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស COVID-19 តែអ្នកនាំពាក្យ​លោក​ប្រកាស​នា​យប់​ថ្ងៃ​ទី​២០ វិច្ឆិកាថា​លោក…

សហរដ្ឋអាមេរិក ៖ លោក DONALDTRUMP JR កូនប្រុស​ច្បង​របស់​ប្រធានាធិបតីអា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ធ្វើតេស្ត​ឃើញលទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស COVID-19 តែអ្នកនាំពាក្យ​លោក​ប្រកាស​នា​យប់​ថ្ងៃ​ទី​២០ វិច្ឆិកាថា​លោក ពុំ​ទាន់​មាន​រោគ​សញ្ញា​នានា​នៅឡើយ ។

តាម TWITTER ប្រធានាធិបតី​ចប់​អាណត្តិអា​មេ​រិ​ក​លោក​ដូន​ណា​ល់ ត្រាំ ដែល​ខ្លួន​លោកផ្ទាល់​ធ្លាប់​ឆ្លង​វីរុស​នោះ​ដែរ រហូត​ដល់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​អស់​៣​យប់​កាលពីដើម​ខែតុលានោះ អះអាង​នា​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា កូនប្រុស​របស់ខ្ញុំ DONALD TRUMP JR នឹង​មាន​សុខភាព​ល្អ
បំផុត ។ លោក​DONALD TRUMP JR ត្រូវ​បានធ្វើតេស្ត​កាលពីដើម​ស​ប្ដា​ហ៍​មុន ហើយ​ចាប់​តាំងពីពេល​នោះ​មក​លោក​ត្រូវ​ស្ថិត​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ ។ តាម​អ្នកនាំពាក្យ​លោក​ថា លោកមិន​មាន​រោគ​សញ្ញា​ណាមួយ និង​ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​បណ្ដា​ក្រុម​គ្រូពេទ្យ ។

ចំណែក​លោក ANDREW GIULIANI កូនប្រុស​របស់​មេធាវី​លោក​ដូ​ណា​ល់ ត្រាំ គឺ​លោក RU
DY GIULIANI ក៏​អះអាង​ថា ខ្លួន​លោក​ធ្វើតេស្តឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស COVID-19 ដែរ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ។

ភរិយា​លោក​ត្រាំ​លោកស្រី​មី​ឡា​នី​ញ៉ា​ក៏​ជា​អ្នក​ឆ្លង​វីរុស​នោះ​ដែរ​កាលពី​ខែតុលា ក៏​ដូចជា​កូនប្រុស BARRON ដែល​ពុំ​មាន​លេច​រោគ​សញ្ញា ។

សហរដ្ឋអាមេរិក​ដែល​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​កំពុង​តែ​ខ្លាំងក្លា​នោះ ចំនួន​អ្នក​ឆ្លង​គិតដល់
ថ្ងៃ​ទី​២១ វិច្ឆិកា មាន​លើស​ពី​១២​លាន​នាក់​ហើយ ។

នេះ​បើ​តាម​ការ​អះអាង​របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន ។ មហាអំណាច​ពិភពលោក​នោះ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារវីរុស​មក​ដល់​ថ្ងៃ​ទី​២១ វិច្ឆិកា វេលា​រសៀល ចំនួន
អ្នក​ឆ្លង​បាន​កើន​ដល់​១២.០១៩.៩៦០​នាក់ ។ អ្នកឆ្លង​ដល់​១​លាន​នាក់​កត់សម្គាល់​ឃើញ ក្នុង​ប្រទេសនោះ​មិន​ដល់​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ផង ។ ការ​ឆ្លង​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា.ប់​នៅ​ទីនោះ​ដល់​ជាង​២៥៦.០០០​នាក់ ។

ប្រឈម​មុខ​នឹង​ការ​ឆ្លង​ខ្លាំង​បែប​នេះ ពលរដ្ឋ​អា​មេ​រិ​ក​ត្រូវ​បាន​ស្នើ​ឲ្យ​ផ្អាក​ការធ្វើ​ដំណើរ​ជួបជុំ​គ្នា​ឬ​ដើរ​កម្សាន្ត​សម្រាប់​បុណ្យ​THANKSGIVING ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី២៦ វិច្ឆិកា ។ នោះ​ជា​បុណ្យ​ជួបជុំ​គ្រួសារ​ដ៏​ធំ​នៅសហរដ្ឋអាមេរិក ដោយ​នា​ឱកាស​នោះ​តាម​ប្រពៃណី​មានការ​ធ្វើ​ដំណើរ​តាម​យន្តហោះ និង​តាម​រថយន្ត​ច្រើន​បំផុត ។

នៅ​លើ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​វីរុស​នោះមក​ដល់​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​កើន​ដល់​ជាង​៥៧,៧
លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​១,៣៧​លាន​នាក់ ៕​ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ