ក្មេងស្រីរងគ្រោះ គឺជាកូនស្រីរបស់នាង Nguyễn Thị Lan Anh អាយុ២៩ឆ្នាំ រស់នៅក្នុងឃុំ Phương Liên Ward, ស្រុក Đống Đa District ជាមួយនឹងអតីតស្វាមី ។ យ៉ាងណាមិញ ក្រោយលែងលះជាមួយប្តីដើមរបស់ខ្លួន ស្ត្រីរូបនេះបានផ្លាស់ទីលំនៅមករស់ជាមួយនឹងម្តាយរបស់ខ្លួននៅខណ្ឌ Đông Anh ដែលជាខណ្ឌស្ថិតនៅជាយក្រុងហាណូយ និងបានផ្តល់កំណើតកូនស្រីរបស់នាងនាខែកញ្ញា ឆ្នាំ២០១៧ ។
នៅពេលកូនស្រីរបស់ខ្លួនចម្រើនវ័យបានអាយុ៣ខែ ស្ត្រីរូបនេះបានរៀបការប្តីទី២ មានឈ្មោះថា Nguyễn Minh Tuấn បន្ទាប់មកស្ត្រីរូបនេះ និងប្តីក្រោយបានសម្រេចចិត្តមករស់នៅផ្ទះជួលមួយកន្លែងនៅ Phương Liên និងបានទុកកូនស្រីឲ្យរស់នៅជាមួយនឹងម្តាយរបស់នាង ។
យ៉ាងណាមិញ នៅដើមខែមីនា ឆ្នាំ២០២០នេះ ស្រាប់តែនាង Lan Anh បានយកកូនស្រីតូចរបស់ខ្លួនពីម្តាយមករស់នៅផ្ទះជាមួយនាង និងប្តីក្រោយ នៅ Phương Liên ។ ក្រោយមកក៏មានការរាយការណ៍នាថ្ងៃទី០៩ ខែមីនា ថា ក្មេងស្រីតូចមិនស្តាប់បង្គាប់ម្តាយ និងឪពុកចុងនោះទេ ដូច្នេះអ្នកទាំងពីរក៏យកក្មេងស្រីតូចរូបនេះទៅដាក់ក្នុងអាងលាងប្លាស្ទិច ។ បន្តបន្ទាប់មកទៀត នៅព្រឹកថ្ងៃទី២៩ ខែមីនា ក្មេងស្រីរងគ្រោះត្រូវដាក់ទារុណកម្មជាថ្មីដោយត្រូវបង្ខំឲ្យលុតជង្គង់នៅអាងលាងសម្អាតដដែល ដោយគ្រាន់តែនាងសុំនំញ៉ាំតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ