ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់ AT.Madrid ហើយ Barca ប្រឈម​អវត្តមាន​កីឡាករ​សំខាន់​១​រូប

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Gerard Pique បាន​រង​របួស​ជង្គង់​ខាងស្តាំ និង​ត្រូវ​​ប្តូរ​ចេញ​នៅ​តង់​ទី​២ ដោយ​វា​បាន​កើតឡើង​ក្នុង​ជំនួបដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​១០ ​ក្រប​ខណ្ឌ La…

អេ​ស្ប៉ា​ញ ៖ កីឡាករ Gerard Pique បាន​រង​របួស​ជង្គង់​ខាងស្តាំ និង​ត្រូវ​​ប្តូរ​ចេញ​នៅ​តង់​ទី​២ ដោយ​វា​បាន​កើតឡើង​ក្នុង​ជំនួបដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​១០ ​ក្រប​ខណ្ឌ La Liga នៅ​ពេល​ដែល​ពួក​គេ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Atletico Madrid ដោយ​លទ្ធផល ១-០ កាលពី​យប់​ម្សិលមិញ​។

នៅ​មិន​ទាន់​មានការ​ប្រកាស​ណាមួយ​ពី​ក្លិប Barcelona ជុំវិញ​បញ្ហា​របួស​ខ្សែការពារ​កណ្តាល​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣៣​ឆ្នាំ​រូប​នេះ នៅឡើយ​ទេ​។ ហើយស្ថានភាព​របួស Pique នឹង​ដឹង​ច្បាស់​នៅ​ថ្ងៃអាទិត្យ (​ពេលវេលា​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​) បន្ទាប់​ពី​ការ​ធ្វើតេស្ត​បន្ថែម ពីសំណាក់​ក្រុម​គ្រូពេទ្យ​ប្រចាំ​ក្លិប​។

ក្រឡេក​មក​កាន់ការ​ប្រកួត​កាលពី​យប់មិញ ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Wanda Metropolitano ខ្សែបម្រើ​ស្លាប​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក Yannick Carrasco គឺជា​អ្នក​ដែល​រក​ជ័យជម្នះ​ឱ្យ​ក្រុម Atletico Madrid ដែល​ធ្វើ​សម្រេច​បាន​នៅ​នាទី ៤៥+៣ ចុង​វគ្គ​ទី​១​។ ហើយ​៣​ពិន្ទុ​នេះ ជួយ​ឱ្យ​ក្រុម​របស់​លោក Diego Simeone មាន​២០​ពិន្ទុ​ឈរ​នៅ​លេខ​២ ក្នុង​តារាង​បណ្តោះអាសន្ន​៕ (​ដកស្រង់​ចេញពី Marca)

https://www.youtube.com/watch?v=YELUnUCLyTI