ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូ​ខ្សែការពារ​ម្នាក់​​បំពានកន្លែងសម្ងាត់​គូប្រកួតផ្អើល​បណ្តាញសង្គម​

3 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែការពារ Darnell Fisher របស់​ក្រុម Preston North End ប្រឈម​នឹង​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស…

អង់គ្លេស ៖ ខ្សែការពារ Darnell Fisher របស់​ក្រុម Preston North End ប្រឈម​នឹង​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA បន្ទាប់​ពី​រូបគេ​បាន​ចាប់​ប្រដាប់​ភេទ របស់​ខ្សែប្រយុទ្ធ Callum Paterson របស់​ក្រុម Sheffield Wednesday ក្នុង​ការប្រកួត​ស​ប្តា​ហ៍​ទី​១២​ក្នុង​ក្រប​ខណ្ឌ​លំដាប់​ទី​២ Championship​ កាលពី​យប់​ម្សិលមិញ។

ក្នុង​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ដោយ​ក្រុម​ម្ចាស់ផ្ទះ Preston យកឈ្នះ​លើ​​ភ្ញៀវ Sheffield Wednesday ក្នុង​លទ្ធផល ១-០​។ ប៉ុន្តែតាម​រយៈ​ខ្សែអាត​វី​ដេ​អូ ដែល​ត្រូវ​បាន​ចែករំលែក​ក្រើ​ក​បណ្តាញ Twitter បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា ​មានការ​ចាប់អារម្មណ៍​យ៉ា​ញ​ខ្លាំង បន្ទាប់​ពី Fisher បាន​ទៅ​ចាប់​ប្រដាប់​ភេទ​ Paterson អំឡុង​ពេល​ការ​លើក​បាល់​ជ្រុង​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា Darnell Fisher នឹង​ត្រូវ​ទទួល​ការ​ស៊ើបអង្កេត​ពី FA ចំពោះ​កំហុស​ដែល​ខ្សែការពារ​អង់គ្លេស​វ័យ ២៦​ឆ្នាំ​រូប​នេះ បានប្រព្រឹត្តិគឺពាក់ព័ន្ធ​នឹងក្រម​សីលធម៌ និង​ការ​រំខាន​លើ​គូប្រកួត​៕

អត្ថបទសរសេរ ដោយ