មនុស្ស៥នាក់របួសឈាម​ដេក​រដូក​រណែល​​ ដោយ​សារ​​ទង្វើ​គាត់​


ខេត្តបន្ទាយ​មាន​ជ័យ ៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី ​នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​ ៖ ​ក្រោយ​ពី​ទទួល​បាន​ព័​ត៌​
ថា ​នៅ​ចំណុច​ម្ដុំ​ស្រា​ផ្តិល ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​​មាន​ជ័យ មាន​ពី​ករណី​ហិង្សា​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ​ដល់​កន្លែង​កើតហេតុ ​និង​ឃើញ​ជនសង្ស័យ​មាន​អាការៈ​បាត់បង់​ស្មារតី​ស្រែក​ឡូឡា ហើយ​មាន​កាន់​ពូថៅ​នៅ​នឹង​ដៃ ​ព្រមទាំង​មាន​ជន​រង​គ្រោះ ប្រុស-ស្រី រង​របួស​ដេក​ដួល
រដូករណែល​នៅ​នឹង​ដី​ចំនួន​០៥​នាក់​ផង​ដែរ​ ។​

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ វិច្ឆិកា​ ហើយ​ភ្លាម​ៗ​នោះ ​កម្លាំង​​បាន​ចាប់​ឃាត់​ខ្លួន​ជន​បង្ក​ឈ្មោះ ក្លឹង សំណាង នាំ​មក​សាកសួរ​ចម្លើយ​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង ។ លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា ​នៅ​ពេល​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន សារភាព​ថា​៖​ខ្លួន​គេ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​អស់នោះ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀន​បណ្តាល​ឱ្យ​បាត់បង់​ស្មារតី​។

ចំណែក​ជន​រង​គ្រោះ​ចំនួន​០៥​នាក់​៖ ១-ឈ្មោះ ឡាយ ម៉េ​ង​លាភ ភេទ​ប្រុស អាយុ​៥​ឆ្នាំ រង​របួសធ្ងន់ ២-ឈ្មោះ ញិ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រង​របួសធ្ងន់ ៣-ឈ្មោះ ទូច ឡាយ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រង​រួស​ធ្ងន់ ៤-ឈ្មោះ សេង ចាន់​តារា ភេទ​ស្រី អាយុ​៥១​ឆ្នាំ រង​របួសស្រាល និង​៥-​ឈ្មោះ ទូច ឡុ​ក ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រង​របួសស្រាល ជន​រង​គ្រោះ​ទាំង​០៥​នាក់ រស់នៅ​កន្លែង​កើតហេតុ ម្ដុំ​ស្រា​ផ្តិល ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

​ដោយ​ផ្អែក ​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ផង​នោះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕ ​

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ