ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជាប់​លំដាប់​ទី​៣ លើ​ពិភពលោក និង​លេខ​១​នៅ​អាស៊ី ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ បាន​ល្អ​បំផុត

3 ឆ្នាំ មុន

អន្តរជាតិ ៖ ការ​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង បង្ក​ឡើង​ដោយ​កូ​វី​ដ​-១៩ ចាប់តាំងពី​ដើម​ខែមេសា ឆ្នាំ​២០២០ កន្លង​មកនេះ ត្រូវ​បាន​គណនា​ជា​រៀង​រាល់​ស​ប្តា​ហ៍ ដោយ…

អន្តរជាតិ ៖ ការ​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង បង្ក​ឡើង​ដោយ​កូ​វី​ដ​-១៩ ចាប់តាំងពី​ដើម​ខែមេសា ឆ្នាំ​២០២០ កន្លង​មកនេះ ត្រូវ​បាន​គណនា​ជា​រៀង​រាល់​ស​ប្តា​ហ៍ ដោយ Bureau de Prospective Economique (BPE) នៃ​ប្រទេស​សេ​ណេ​ហ្គា​ល់ បង្ហាញ​ថា ប្រទេស​កម្ពុជា ស្ថិត​នៅ​លំដាប់​ទី​៣ នៅ​ទូ​ទាំង​ពិភពលោក និង​លេខ​១ នៅ​អាស៊ី ក្នុង​ការ​គ្រប់គ្រង​ជំងឺ​នេះ បើ​យោង​តាម​កាសែត​បារាំង Lepetitjournal

ទិន្នន័យ BPE ផ្តល់​ចំណាត់ថ្នាក់​ប្រទេស​ប្រចាំ​ស​ប្តា​ហ៍ តាម​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ​សុខភាព ដោយ​ស្ថិតិ​ផ្អែក​ទៅ​លើ​អត្រា​ការ​ឆ្លង​, ការ​ស្លាប់ និង​ការ​ព្យាបាល ដើម្បី​កំណត់​ថា តើ​ប្រទេស​ណា​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ ដោយសារ កូ​វី​ដ​-១៩ ។

សូម​ជម្រាប​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៦៦ ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ​ជាងគេ នៅ​លើ​ពិភពលោក បាន​ទៅ​លើ​ប្រទេស Saint Kitts and Nevis ដោយឡែក​ចំណាត់ថ្នាក់​ចុង​ក្រោយ​គេ​(​ទី​១៦៦) គឺ​ប្រទេស​អេ​ស្ប៉ា​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ