ធនាគារ ហត្ថា ចុះ MoU ជាមួយ FASMEC លើគម្រោង «កសាងអាជីវកម្មប្រកបដោយភាពជោគជ័យ»


រាជធានីភ្នំពេញ ៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាង គេលំដាប់ទី ២ ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ( MoU ) ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» ។

This image has an empty alt attribute; its file name is 46c83aa94d3085a5d28fd27dc7d6c956-1024x682.jpg

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាល FASMEC កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោកឧកញ៉ា ហួត អៀងតុង ប្រធាន អគ្គនាយកធនាគារ ហត្ថា និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ ដើម្បីបង្ហាញជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត របស់ធនាគា ហត្ថា ក្នុងការ ចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនទៅមុខ និងទទួលបានជោគជ័យ ។

This image has an empty alt attribute; its file name is f3896b558927cd913ea60d0778b855a9-1024x682.jpg

លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមាន ភាពរីកចម្រើន ។ កន្លងមកធនាគារ ហត្ថា បានជួយផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើន ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធភាពក្នុង ការបង្កើតអាជីវកម្មទៅតាមផែនការធ្វើការពង្រីកអាជីវកម្មឲ្យកាន់តែធំ និងផ្តល់ជាទុនដើម្បីទ្រទ្រង់ប្រតិបត្តិការប្រចាំថ្ងៃ ហើយទាំងអស់នេះគឺជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន ។

This image has an empty alt attribute; its file name is 296251d2223f676838af6914f11403d1-1024x682.jpg

វាពិតជារឿងមួយដ៏ល្អខ្លាំងដែលខាង FASMEC បានផ្តួចផ្តើមបង្កើតសិក្ខាសាលាឡើងក្នុង គោលបំណងជួយផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស ដើម្បីឲ្យអាជីវកម្មរបស់ពួក គាត់ទទួលបានជោគជ័យ ហើយធនាគារ ហត្ថា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង និងឧបត្ថម្ភជាថវិកាដល់ FASMEC ដើម្បីរៀបចំកម្មវិធីសិក្ខាសាលានេះនៅខេត្តចំនួន ១៦ នៃព្រះរាជាណាចក្រកម្ពុជា ។

This image has an empty alt attribute; its file name is ba7eeec2a045e2e420ef9b2b9e598a11-1024x682.jpg

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់ធនាគារ ហត្ថា ដែលបានចូលរួមសហការជាមួយ FASMEC និងគាំទ្រដល់សិក្ខាសាលារបស់ខ្លួន ។ សិក្ខាសាលានេះនឹងជួយដល់ម្ចាស់អាជីវកម្មឲ្យមានសមត្ថភាពកាន់តែខ្ពស់មានចំណេះដឹងកាន់តែទូលំទូលាយ ហើយអាចឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ។

This image has an empty alt attribute; its file name is a5729793baeb12d2d562a3ce17d9906f-1024x682.jpg

សូមបញ្ជាក់ថា ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ ២០២០ ។ បច្ចុប្បន្នធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាចំនួន ១១៥លានដុល្លារ អាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹម ចំនួន ១៣៧ទូទាំង ប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា ៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរ ប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវា ធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗ បន្ថែមទៀតនាពេលអនាគតដ៏ខ្លីនេះផងដែរ ៕ ដោយសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ