ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ក្រោយ​ចំនួន​អ្នក​ឆ្លង​ថ្មី​កើន​ខ្ពស់

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកយូ​ស៊ីហ៊ីដ​ស៊ូ​ហ្គា​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ជប៉ុន​​កំពុង​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត ក្រោយ​ពី​កត់សម្គាល់​ឃើញ​ចំនួន​ច្រើន​កំពូល​ថ្មី​នៃ​អ្នក​ឆ្លង​វីរុស COVID-19 ប្រចាំ​ថ្ងៃ ។…

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកយូ​ស៊ីហ៊ីដ​ស៊ូ​ហ្គា​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ជប៉ុន​​កំពុង​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត ក្រោយ​ពី​កត់សម្គាល់​ឃើញ​ចំនួន​ច្រើន​កំពូល​ថ្មី​នៃ​អ្នក​ឆ្លង​វីរុស COVID-19 ប្រចាំ​ថ្ងៃ ។ ទោះបី​យ៉ាងណា​លោក​នៅ​មិន​បាន​គ្រោង​ឲ្យ​មាន​វិធាន​ការ​រិ​ត​ត្បិត​ថ្មី​ៗ​ក្នុង​ពេល​ភ្លាម​ៗ​នៅឡើយ ។

អ្នក​ឆ្លង​វីរុស​ថ្មី​ជាង​២.០០០​នាក់ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ក្នុង​ប្រទេស ដែល​នោះ​ជា​ចំនួន​ដ៏​ច្រើន​ក្នុង​កម្រិត​ជាតិ ។ ម្យ៉ាងទៀត​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​មាន​ដល់​លើស​ពី​៥០០​នាក់​ក្នុង​មួយថ្ងៃ ។ នោះ​បើ​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក ។

​​ទោះបី​ចំនួន​អ្នក​ឆ្លង​នោះ​ពិតជា​តិច បើប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ៗ​ទៀត តែ​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើន​ជា​ថ្មី​នៃ​ចំនួន​អ្នក​ឆ្លងនៅ​ជប៉ុន ដែល​នៅ​ទីនោះ​ការ​ធ្វើតេស្ត​រក​អ្នក​ឆ្លងធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ ។

ថ្លែង​ទៅ​កាន់​បណ្ដា​សារព័ត៌មាន នាយក​រដ្ឋមន្ត្រី​ជប៉ុន​មាន​ប្រសាសន៍​ថា ខ្ញុំ​ចាត់ទុក​ថា​យើង​កំពុង​តែ​ស្ថិត​ក្នុង​សភាពការណ៍​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​មួយ ។ ខ្ញុំ​ស្នើ​ដល់​ប្រជាជន​ជប៉ុន​ឲ្យ​ប្រកាន់​ខ្ជាប់​ជា​និច្ច បណ្ដា​វិធានការ ដូច​ជាពាក់​ម៉ាស​ការពារ​ជាដើម ។ លោក​រហូត​ដល់​ស្នើ​ឲ្យពាក់​ម៉ាស​ក្នុង​ពេល​និយាយ​គ្នា​ក្នុង​ភោជនីយដ្ឋាន​ផង ។ លោក​បន្ត​ថា លោក​នឹង​គាំទ្រ​ចំពោះ​បណ្ដា​ទីក្រុង​ដែល​អំពាវនាវ​ឲ្យ​បិទ​ហាង​នានា​ក្នុង​ពេល​ឆាប់​ៗ និង​ថា​ការ​រិ​ត​ត្បិត​នានា​ដូច​ជា​កម្រិត​ការ​អង្គុយ​ក្នុង​តុ​១​តែ​មនុស្ស​៤​នាក់​ក្នុង​ភោជនីយដ្ឋានជាដើម ។

ចាប់តាំងពី​ខែមករា​មក​ប្រទេស​ជប៉ុន​មាន​អ្នកឆ្លង​វីរុស​សរុប​ជាង​១២១.០០០​នាក់ និង​អ្នក​​បាត់​បង់​ជីវិតជាង​១.៩០០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ