ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​និស្សិត​ក្រុង​ហុងកុង​ធ្វើ​បាតុកម្ម​ផ្គើន​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ និស្សិត​ក្រុង​ហុងកុង​ច្រើន​សិបនាក់ កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​សាកលវិទ្យាល័យ​ចិន​នៅ​ហុងកុង CUHK ប្រឆាំង​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ ដែល​ក្រុង​ប៉េ​កាំ​ង​ដាក់​ឲ្យ​ប្រើ​ពី​ខែមិថុនា​មក ក្រោយ​បាតុកម្ម​ធំ​ៗច្រើន​ខែ​ក្នុង​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ…

ក្រុង​ហុងកុង ៖ និស្សិត​ក្រុង​ហុងកុង​ច្រើន​សិបនាក់ កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​សាកលវិទ្យាល័យ​ចិន​នៅ​ហុងកុង CUHK ប្រឆាំង​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ ដែល​ក្រុង​ប៉េ​កាំ​ង​ដាក់​ឲ្យ​ប្រើ​ពី​ខែមិថុនា​មក ក្រោយ​បាតុកម្ម​ធំ​ៗច្រើន​ខែ​ក្នុង​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ ។

ក្នុង​បាតុកម្ម​នោះ​ពួក​និស្សិត​បាន​ស្រែក​ពាក្យថា ចូរ​នាំ​គ្នា​ធ្វើ​បដិវត្តន៍ ចូរ​រំដោះ​ហុងកុង ច្រកចេញ​តែ​មួយ​គត់​គឺ​ហុងកុង​ឯករាជ្យ ។ ពួក​និស្សិត​ទាំងនេះ​ក៏​បាន​ស្រែក​ពាក្យស្លោក​ដទៃ​ៗ​ទៀត​ផង​ដែរ ដោយ​ពួក​គេ​ឆ្លៀត​ធ្វើ​បាតុកម្ម​នោះ ក្នុង​ឱកាស​នៃ​ពិធី​មិន​បាន​គ្រោងទុក​មួយ​គឺ​ពិធី​ប្រគល់​​សញ្ញា​បត្រ ។

បែប​នោះ​ជា​ពាក្យស្លោក​ទាមទារ​ដូច​គ្នា​នឹងក្នុង​បណ្ដា​បាតុកម្ម​ធំ​ៗ កាលពី​ឆ្នាំ​២០១៩​ដែល​ចាត់​ទុក​​ថា ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​ដែល​គ្រោង​កាត់ទោស​ដាក់គុក​ដល់​ទៅ​អស់​មួយ​ជីវិត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ