កុំ​ភ្លេច! ​ទស្សនា​ជើង​ខ្លាំង​6​រូប​ប៉ះ​គ្នា​លើ​សង្វៀនថ្ងៃស្អែក​នេះ


រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​រៀបចំការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នៅ​​ថ្ងៃ​សៅរ៍​ទី​២១ វិច្ឆិកា បាន​ដាក់​អ្នក​ប្រដាល់​ជើង​ខ្លាំង​៦​រូប​ឱ្យ​ប្រកួត​គ្នា​នៅ​ក្នុង​កម្មវិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។

ក្នុង​ចំណោម​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៣​គូ​នេះ ជំនួប​រវាង​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​និង​កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ទទួល​ការ​ចាប់​ខ្លាំង​ជាងគេ​ដោយសារ​នេះ​ជា​លើក​ទី​១​ដែល​ពួក​គេ​ទាំង​ពីរ​បាន​ប៉ះ​គ្នា ។

បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​គឺ​ប្រហាក់ប្រហែល​គ្នា ។ ធន់ ចាន់​តាក់ ស្នៀត​កណ្ដាប់ដៃ​របស់​គេ​ល្អ​ខ្លាំង​ណាស់​អាច​វាយ​ចេញ​បាន​ត្រង់​រហ័ស ហើយ​ធ្ងន់​ទៀត​ផង ។ ប៉ុន្តែ​ចរិត​ឆាប់​ឆេវឆាវ​បន្តិច ឱ្យ​តែ​គេ​វាយ​ត្រូវ​រាង​ឈឺ​បន្តិច​ច្រឡោត​ភ្លាម ។ ទោះជា​យ៉ាងណា​ធន់ ចាន់​តាក់ ធ្លាប់​ធ្វើ​ឱ្យ​គូប្រកួត​មិន​តិច​នាក់​ទេ​ត្រូវ​ចាញ់​ក្រោម​កណ្ដាប់ដៃ​របស់​គេ ។ ឯឡុ​ង សំណាង ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ​។

អ្នក​ប្រដាល់​រូប​នេះ​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​បំផុត ទាំង​ស្នៀត​កែង​និង​ជង្គង់​គឺ​អាច​ប្រើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ម្យ៉ាងវិញទៀត​គេ​ក៏​ជា​អ្នក​ប្រដាល់​ដែល​មានការ​ប្រយ័ត្ន​បំផុត មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ទេ ។ លើក​នេះ ធន់ ចាន់​តាក់ បើសិនជា​ចង់​បំបាក់​ឡុ​ង សំណាង​មែន​ប្រហែល​ជា​មិន​ងាយស្រួល​នោះ​ឡើយ​។​មិនតែប៉ុណ្ណោះ​ទោះបីជា​គេ​ទាំង​ពីរ​ទើបតែ​ប៉ះ​គ្នា​ដំបូង​មែន ប៉ុន្តែ​គេ​សង្ឃឹមថានឹង​ល្អមើល​មិន​ខាន ។

ចំណែក​ជើង​ខ្លាំង​ចំនួន​២​គូ​ទៀត​តម្រូវ​ទៅ​លើ កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ាក ប៉ះ​ជាមួយ​កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ ។ បឺត សង្ឃឹម ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​មានបទពិសោធន៍​ប្រកួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ៗ​ការ​មក​ប៉ះ​ជាមួយ​យុគ យក្ស​ផ្លែ ដែល​​គេ​ឱ្យ​រហស្សនាម​ថា​អ្នកលេង​កណ្ដាប់ដៃ​ពិឃាដ​នោះ ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​​ខកបំណង​ឡើយ​។

រីឯ​វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​វិញ​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​សេន កុសល មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ ។ កីឡាករ វ៉ា​ន់ វឿ​ន ធ្លាប់​បង្ហាញ​មុខ​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វី​លី​ពី​ន ។ ដូច្នេះ​ថ្វីដៃ​ប្រកួត​របស់​គេ​មិន​អាច​មើល​ស្រាល​​បាន​ឡើយ ។ ការ​មក​ប៉ះ​សេន កុសល ដែល​ជា​អ្នក​ប្រដាល់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ​នោះ​នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​មិន​ខាន​ឡើយ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ