ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ស្នាម​សាក់​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ទាំង​10​រូប​មួយ​ណា​ឡូយ​ជាង ?

10 ឆ្នាំ មុន

ការ​ចាក់​សាក់​ជា​អក្សរ ឬ​ជា​រូបភាព​ផ្សេង​ៗ​នៅ​លើ​រាង​កាយ​ត្រូវ​គេ​ទទួលស្គាល់​ថា ជា​ការ​ពេញ​និយម​របស់​មនុស្ស​មួយ​ចំនួន​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ។ ការ​ចាក់​សាក់​នេះ គឺ​មាន

ការ​ចាក់​សាក់​ជា​អក្សរ ឬ​ជា​រូបភាព​ផ្សេង​ៗ​នៅ​លើ​រាង​កាយ​ត្រូវ​គេ​ទទួលស្គាល់​ថា ជា​ការ​ពេញ​និយម​របស់​មនុស្ស​មួយ​ចំនួន​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន ។ ការ​ចាក់​សាក់​នេះ គឺ​មាន​ច្រើន​ប្រភេទ​ច្រើន​សណ្ឋាន​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​បុគ្គល​ម្នាក់​ៗ អ្នកខ្លះ​ចាក់​សាក់​ដើម្បី​បង្កប់​នូវ​មន្តអាគម​ការពារ​ខ្លួន ខ្លះ​ទៀត​ចាក់​សាក់​ដើម្បី​បង្ហាញ​ពី​ភាព​ក្លាហាន​សង្ហា មាំមួន ។

ជាក់ស្តែង ដូច​ជា​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ទាំង​១០​រូប​ខាងក្រោម​នេះ បាន​ចាក់​សាក់​រូបភាព​ផ្សេង​ៗ​ស្ទើរតែ​ពេញ​រាង​កាយ​ដើម្បី​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ ទោះបី​ទទួល​រង​នូវ​ការ​ឈឺចាប់​ដោយ​មុខ​ម្ជុលចាក់​ទម្លុះ​ស្បែក​រាប់​ពាន់​រាប់​ម៉ឺន​ដង​ក្តី ។

១-​កីឡាករ​ធី​ម ហូ​វើ​ដ ៖ ជា​អ្នកចាំទី​ក្លិប Everton ជនជាតិ​អា​មេ​រិ​ក បាន​សាក់​រូប​នៅ​លើ​ដងខ្លួន និង​ដើមដៃ ដោយ​មាន​រូប​ផ្ទៃមុខ​របស់​កូន និង​តួអក្សរ​នានា​ពេញ​ដងខ្លួន ។

២-​កីឡាករ​អេ​ហ្សេ​កៀល ឡា​វ៉េ​ស​ស៊ី ៖ ជា​ខ្សែប្រយុទ្ធ​ក្លិប Paris SG ជនជាតិ​អា​ហ្ស​ង់​ទី​ន បាន​សាក់​រូប​នៅ​ដើមដៃ និង​ដងខ្លួន​ដោយ​មាន​រូប​ពាក់ព័ន្ធ​នឹង​សាសនា និង​រូប​កីឡាករ​ឌី​យេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា ដែល​ជា​កីឡាករ​ស្ថិត​ក្នុង​ក្រអៅបេះដូង​របស់​គេ ។

៣-​កីឡាករ​ស្ទី​ហ្វេ​ន អៃ​លែ​ន ៖ ជា​ខ្សែបម្រើ​ក្លិប Stoke City ជនជាតិ​អៀរ​ឡង់ បាន​សាក់​រូប​ស្លាប​បក្សី​នៅ​លើ​ខ្នង ប្រសិនបើ​មាន​នរណា​ម្នាក់​បានឃើញ​ពិតជា​ងឿងឆ្ងល់ ។

៤-​កីឡាករ​កេ​វី​ន​ព្រី​ន បួ​តេ​ង ​៖ ខ្សែបម្រើ​ជនជាតិ​ហ្គា​ណា បច្ចុប្បន្ន​កំពុង​មាន​បញ្ហា​ជាមួយ​ក្លិប Schalke បាន​សាក់​រូប​នៅ​ត្រង់​ដើមដៃ​ទាំង​សងខាង រួម​ទាំង​នៅ​បរិវេណ​ដើមទ្រូង និង​នៅ​ត្រង់​ចំហៀង​ខ្លួន ។

៥-​កីឡាករ​ដា​នី អាល់​វ៉េ​ស ៖ ខ្សែការពារ​ជនជាតិ​ប្រេ​ស៊ី​ល​របស់​ក្លិប Barcelona បាន​សាក់​រូប​ទាក់ទិន​នឹង​សាសនា រួម​ទាំង​តួអក្សរ​ដ៏​មាន​អត្ថន័យ និង​នៅ​មានឈ្មោះ​របស់​កូនប្រុស​នៅ​ត្រង់​ដើមទ្រូង​ផង​ដែរ ។

៦-​កីឡាករ​ធៀ​រី ហង់​រី ៖ អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Arsenal បាន​សាក់​រូប​ប្រកបដោយ​ក្បូរក្បាច់​នៅ​លើ​ដៃ​ទាំង​សងខាង​មើលទៅ​គួរ​ឱ្យ​កោតក្រែង​យ៉ាង​ខ្លាំង ។

៧-​កីឡាករ​រ៉ា​អ៊ូ​ល មេ​រ៉េ​ឡេ​ស ៖ ខ្សែបម្រើ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​របស់​ក្លិប Fenerbahce បាន​ចាប់ផ្តើម​សាក់​រូប​ប្រកបដោយ​ក្បូរក្បាច់​តាំងពី​អាយុ​១៨​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន ដោយ​មាន​ស្នាម​សាក់​នៅ​ពេញ​ខ្លួន និង​នៅ​បរិវេណ​ក​កណ្តាល​ខ្នង​មាន​រូប​នាគ នៅ​ត្រង់​ដើមទ្រូង​ជា​រូប​លលាដ៍ក្បាល និង​មាន​សាក់​រូប​ផ្ទៃមុខ​របស់​ប្រពន្ធ និង​កូនស្រី​នៅ​លើ​ដៃ និង​ជើង ។

៨-​កីឡាករ​ដេ​នៀល អ៊ែ​ក​ហ្គ័​រ ៖ ជា​ខ្សែការពារ​សញ្ជាតិ​ដា​ណឺ​ម៉ាក​របស់​ក្លិប Brondby បាន​សាក់​រូប​ពេញ​ខ្នង និង​នៅ​ត្រង់​ដើមដៃ​ទាំង​សងខាង ប៉ុ​ន្តែ​គ្មាន​រូបសាក់​នៅ​លើ​ដើមទ្រូង​ទេ ។

៩-​កីឡាករ​ស្លា​តាន អីុ​ប្រា​ហ៊ី​ម៉ូ​វិច ៖ ជា​ខ្សែប្រយុទ្ធ​ជនជាតិ​ស៊ុ​យ​អែ​តរបស់​ក្លិប Paris SG បាន​សាក់​រូបភាព និង​អក្សរ​ផ្សេង​ៗ​ពេញ​ខ្លួន​ក្នុង​នោះ​ក៏​មាន​អក្សរ​ខ្មែរ​ដែរ ។

១០-​កីឡាករ​ជី​ប្រ៊ី​ល ស៊ី​ស​សេ ៖ ជា​ខ្សែប្រយុទ្ធ​ស្បែក​ខ្មៅ​ជនជាតិ​បារាំង​របស់​ក្លិប Bastia បាន​សាក់​រូប​ពេញ​ដងខ្លួន​មាន​ច្រើន​ជាង​៤០​រូប និង​នៅ​ខ្នង​ក៏​មាន​សាក់​រូប​ស្លាប​បក្សី​ផង​ដែរ ៕