ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(​វី​ដេ​អូ​)​សកម្មភាព​របស់​ជនសង្ស័យ​ម្នាក់ មុន​អាជ្ញាធរ​ខណ្ឌទួលគោក ឃាត់ខ្លួន​ពី​បទ​ប្រឆាំង​នឹង​អ្នករាជការ​សារ​ធារ​ណ​:

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្ដែង ពី​បទ «​ប្រឆាំង​នឹង​អ្នករាជការ​សារ​ធារ​ណ​:» នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្ដែង ពី​បទ «​ប្រឆាំង​នឹង​អ្នករាជការ​សារ​ធារ​ណ​:» នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ប្រភព​ពីសា​លា​ខណ្ឌទួលគោក បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ជា លាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុម​ទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ករណី​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​មានការ​អនុញ្ញាត និង​បញ្ជា​ផ្ទាល់មាត់​ពី​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក និង​ដឹកនាំ​ផ្ទាល់​ពី​លោក ទាវ សំ​អឿ​ន អភិបាលរង​ខណ្ឌទួលគោក ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ប្រតិបត្តិការ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ជាក់ស្ដែង​ពី​បទ ប្រឆាំង​នឹង​អ្នករាជការ​សារ​ធារ​ណ​: ។

ប្រភព​ពីសា​លា​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​រឹបអូស​រថយន្ត​ចំនួន​០២​គ្រឿង​ម៉ាក VISTO កូរ៉េ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8050 និង​រថយន្ត​ម៉ាក Camry ស៊េរី 2007 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6830 (​ចាប់​យក​នៅ​កន្លែង​កើតហេតុ​) ។

ប្រភព​ដដែល បាន​រៀបរាប់​ដំណើររឿង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដូច្នេះ គឺ​ជនសង្ស័យ​ឈ្មោះ ជា លាង បាន​បើករថយន្ត​កូរ៉េ​ម៉ាក VISTO និង​រថយន្ត​ម៉ាក Camry មក​ចត​ចំ​កណ្ដាល​ទ្រូងផ្លូវ​លេខ​១៣២ ក្រុម​ទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដោយ​បាន​រំខាន និង​រារាំង​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​តាម​ផ្លូវ មិន​អាច​ធ្វើ​ដំណើរ​បាន ក្រុម​ប្រតិបត្តិការ បាន​ធ្វើការ​ណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្មោះ ជា លាង បើករថយន្ត​ចេញពី​ទ្រូងផ្លូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន ប៉ុន្តែ​ឈ្មោះ ជា លាង បាន​បដិសេធ មិន​ព្រម​បើកឡាន​ចេញ​ទេ ពេល​នោះ​ក្រុម​ប្រតិបត្តិការ​បាន​យក​ខ្នោះ ចាក់​កង់​រថយន្ត ដើម្បី​ចាក់​កង់​រថយន្ត​ត្រៀមលក្ខណៈ​ស្ទូច​រថយន្ត ចេញ​ពីលើ​ទ្រូងផ្លូវ តែ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឈ្មោះ ជា លាង ដណ្ដើម​យក​ខ្នោះ​ពី​សមត្ថកិច្ច ដោយ​រារាំង​មិន​ឲ្យ​ចាក់​កង់​រថយន្ត ហើយ​យក​ខ្នោះ ក​ម្រេច​ចោល បោះ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ទៅ​ហៅ​ឈ្មោះ ជា លាង មក​សួរនាំ ប៉ុន្តែ​ត្រូវ​បាន​ឈ្មោះ ជា លាង បាន​រុញច្រាន​សមត្ថកិច្ច ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្ដែង និង​ចាប់​យក​រថយន្ត​ចំនួន​០២​គ្រឿង​ខាងលើ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សារ​សួរ និង​បញ្ជូន​សំណុំរឿង ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

វី​ដេ​អូ​ មាន​ដូច​ខាងក្រោម​នេះ សកម្មភាព​របស់​ជនសង្ស័យ​ម្នាក់ មុន​អាជ្ញាធរ​ខណ្ឌទួលគោក សម្រេច​ឃាត់ខ្លួន​ពី​បទ ប្រឆាំង​នឹង​អ្នករាជការ​សារ​ធារ​ណ​:

https://www.facebook.com/SalaKhanToulkok/videos/194214132210701

https://www.facebook.com/SalaKhanToulkok/videos/391306548686596

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ