រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឲ្យក្រសួងអប់រំ និងក្រសួងការងារបើកដំណើរការសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ។
រូបតំណាងការប្រកាសរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចតេជោ និងភរិយាព្រមទាំងអ្នកនៅជាមួយបានធ្វើតេស្តលើកទី៤ ដោយលទ្ធផលបង្ហាញអវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៨ វិច្ឆិកានេះ ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅមុននេះថា ៖«យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឲ្យក្រសួងអប់រំយុវជន និងកីឡាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆកា ឡើងវិញតែការប្រយុទ្ធជាមួយកូវីត-១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល» ។

សម្តេចថា ៖ព្រឹត្តិការណ៍៣វិច្ឆកា បានបង្រៀនយើងបានរំលឹកយើងបានដាស់តឿនយើង និងបានណែនាំយើងឲ្យមានការប្រុងប្រយ័តជានិច្ច ទើបអាចយកឈ្នះលើកូវីដ១៩បាន ។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុន តាមវិធីការពារប្រសើរជាងការព្យាបាល ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន ។
រូបតំណាងសូមជម្រាបថា កាលពីពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបិទសាលារៀនទាំងសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលរយៈពេល២សប្តាហ៍ ។ ជាងនេះក្រសួងការងារក៏បានប្រកាសបិទសាលា និងកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ៕
រូបតំណាង
ចែករំលែកព័តមាននេះ