ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ត្រាំ​ជឿ​ថា លោក​បៃ​ដិ​ន ​ជា​អ្នក​ឈ្នះ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក ROBERT O’BRIEN ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​ថា ប្រធានាធិបតី​សហរដ្ឋ​អា​មេរិ​ក នា​ពេល​ខាង​មុខ​នឹង​ជា​លោក​ចូ​បៃ​ដិ​ន…

សហរដ្ឋអាមេរិក ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក ROBERT O’BRIEN ថ្លែង​កាល
ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​ថា ប្រធានាធិបតី​សហរដ្ឋ​អា​មេរិ​ក នា​ពេល​ខាង​មុខ​នឹង​ជា​លោក​ចូ​បៃ​ដិ​ន ។ លោកបាន​សន្យា​ធានា​ការ​ផ្ទេរ​ការងារ​ដោយ​សន្សឹម​ៗ​ជាមួយ​ក្រុម​ថ្មី ។

ក្នុង​វេទិកា​សន្តិសុខ GLOBAL SECURITYFORUM តាម​អន​ឡាញ​នា​ឆ្នាំ​នេះ​លោក ROBERT O’BRIEN និយាយ​ថា លោក​បៃ​ដិ​ន និង​លោកស្រី​ហា​រ៉ា​រី​ស​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត ហើយ​នោះ​ជា​ការ​ពិត ហើយ​សូម​ជឿ​ចុះ​ថា យើងនឹង​ធានា​ការ​ផ្ទេរ​ការងារ​ដោយ​វិជ្ជាជីវៈ​បំផុត​ក្នុង​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​ហើយ​នោះ​ពុំ​មានការ​សង្ស័យ​ឡើយ ។ ប្រសិនបើ​មាន​រដ្ឋបាល​ថ្មី នោះ​គេ​ត្រូវការ​ពេលវេលា​បន្តិចទៀត ដើម្បី​បង្កើត​និង​អនុវត្ត​កម្មវិធី​របស់​ខ្លួន ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​រូប​នោះ​បន្ត​ថា យើង​បាន​ឆ្លងកាត់​សាក្សី​ហើយ​យើង​នឹង​មានការ​ផ្ទេរ​អំណាច​ដោយ​ជោគជ័យ​និង​ដោយ​សន្តិវិធី ក៏​ទោះ​បី​ក្នុង​ដំណាក់កាល​ច្របូកច្របល់​បំផុត​មួយ​ក៏​ដោយ ។

លោក​ដូ​ណា​ល់ ត្រាំ នៅ​តែ​បដិសេធ​មិន​ព្រម​ទទួលស្គាល់​បរាជ័យ​របស់​លោក ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ប្រឈម​មុខជា​មួយ​លោក​បៃដិ​ន ដែល​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ដោយ​បណ្ដាសារ​ព័ត៌មាន​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ៤​ថ្ងៃក្រោយ​ការ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ